សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានឧបត្ថម្ភងថវិកា “មូលនិធិសិល្បករចាស់ជរា” ជូនតារាសម្តែងលោក អៀង ចេនឡា
ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានឧបត្ថម្ភងថវិកា “មូលនិធិសិល្បករចាស់ជរា” ជូនតារាសម្តែងលោក អៀង ចេនឡា ដែលមានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមសូមគោរពថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» នូវថវិកាចំនួន ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា ៕