ប៉ូលិស ហៅផ្តិតមេដៃ លើកទី២ ហាង យីហោ វ៉ាយ អេស (ys) ចាក់បំពងសំឡេង ដល់យប់ជ្រៅ រំខានដល់អ្នកមានលំនៅដ្ឋាន ជិតខាង ត្រូវពលរដ្ឋប្តឹង
ខេត្តកណ្តាល៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ បានចុះធ្វើកិច្ចសន្យាលើហាងដែលមាន យីហោ វ៉ាយ អេស (ys) ដែលត្រូវបានប្រជាពលរដ្ឋរស់នៅជិតខាងប្ដឹងមកសមត្ថកិច្ចថា មាន ការចាក់បំពងសំឡេងដល់យប់ជ្រៅដែលធ្វើឱ្យរំខានដល់អ្នកមានលំនៅដ្ឋានជិតខាង កាលពីថ្ងៃទី១៥ កុម្ភៈ ២០២២ ។
នេះគឺជាការធ្វើកិច្ចសន្យាលើកទី ២ ហើយចំពោះហាងខាងលើ ប្រសិនបើ ហាងខាងលើនៅតែបំពានលើកិច្ចសន្យាបន្តទៀត កម្លាំងមានសមត្ថកិច្ចនឹងធ្វើការផ្អាកមិនឱ្យបើកអាជីវកម្មបន្តទៅទៀតឡើយ ។ សូមម្ចាស់ហាងមេត្តាជ្រាបជាព័ត៌មាន និងសូមអនុវត្តតាមកិច្ច សន្យាដែល មានចែងស្រាប់ ៕