សូមបងប្អូនជួយពិនិត្យឯកសារបន្តិចមើល! តើសមត្ថកិច្ចចាប់ស្ត្រីម្នាក់ ដែលជាអ្នកលក់ផលិតផលអនឡាញ យីហោ ” ចែ ឈីង សម្រស់ស៊ីជម្ពូ លីមីតធីត ” ត្រូវឬខុស?

ភ្នំពេញៈ ករណីឃាត់ខ្លួនស្ត្រី នេះ បានធ្វើឡើង នៅរសៀលម៉ោង ២ និង៣០ នាទី ថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចអតីតបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ស្ត្រីម្នាក់ដែលជាអ្នកលក់ផលិតផលអនឡាញ យីហោ ” ចែ ឈីង សម្រស់ស៊ីជម្ពូ លីមីតធីត ” ត្រូវបានកម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចុះទៅឃាត់ខ្លួន យោងតាមដីការបស់សាលាដំបូង ខេត្តកណ្តាល ពាក់ព័ន្ធទៅនឹងការប្តឹងរបស់ ដើមបណ្តឹង ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ជេរប្រមាថ និងបទ ញុះញង់ឱ្យមានការរើសអើង។
ស្ត្រីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ សៅ លីឈីង អាយុ ២៩ ឆ្នាំ រស់នៅក្នុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា មុនពេលសមត្ថកិច្ច ឃាត់ខ្លួនស្ត្រីរូបនេះ នៅពេលស្ត្រីម្នាក់នេះ ចាកចេញ ពីផ្ទះ ឡើងលើរថយន្ត បំណងចេញទៅក្រៅ ហើយក៏ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន បញ្ជូនចូលទៅក្នុងរថយន្ត ដើម្បីបន្តនីតិវិធី នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ៕

អត្ថបទដែលជាប់ទាក់ទង