ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៤៤៤នាក់ (ករណីនាំចូល១៤នាក់ និងសហគមន៍៤៣០នាក់), ជាសះស្បើយ២៨០នាក់ និងមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ទេ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៤៤៤នាក់ ក្នុងនោះករណីនាំចូលចំនួន១៤នាក់ និងឆ្លងក្នុងសហគមន៍៤៣០នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន២៨០នាក់ និងមិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ទេ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២៤,៧៨៧នាក់, អ្នកជាសះស្បើយសរុបចំនួន១១៩,៦៣៣នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕