ចាប់បញ្ជូនពលករខ្មែរ ១៦៦ នាក់ មកកម្ពុជាវិញ ក្រោយពួកគេលួចឆ្លងដែនខុសច្បាប់ ទៅរកការងារធ្វើនៅប្រទេសថៃ

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ អាជ្ញាធរថៃ បានចាប់បញ្ជូនពលករខ្មែរប្រមាណ ១៦៦ នាក់ មកកម្ពុជាវិញ ក្រោយពួកគេលួចឆ្លងដែនខុសច្បាប់ ទៅរកការងារធ្វើនៅប្រទេសថៃ ។
ពលករខ្មែរទាំងអស់មានចំនួន ១៦៦ នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ ជាលទ្ធផលអវិជ្ជមាន ទាំងអស់។ នៅក្នុងចំណោមពលករទាំងនេះ មានពលករចំនួន ៦៦នាក់ ក្នុងនោះ ស្រី៣៥នាក់ ក្មេង៩នាក់ គ្មានកាតចាក់ វ៉ាក់សាំងបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាតដំបង។ ចំណែកពលករ ដែលមានកាតចាក់វ៉ាក់សាំង ចំនួន១០០នាក់ ក្នុងនោះស្រី២០នាក់ និងក្មេង២៣នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕

អត្ថបទដែលជាប់ទាក់ទង