លោក ឌួង ឆាយ live រួច ធ្វើឲ្យ អ្នកនាង ដេត ម៉ាលីណា ទ្រាំលែងបានហើយ
ភ្នំពេញ ៖ មើលរួច ធ្វើ អ្នកនាង ដេត ម៉ាលីណា ទប់ចិត្តលែងជាប់ហើយ ក៏បានទំលាយវីដេអូ និងសារមួយថា “ជំរាបសួរ ពូមីង បងប្អូន ទាំងអស់គ្នា ជាដំបូងនាងខ្ញុំ សូមធ្វើការអភ័យទោសទុកជាមុន ថ្ងៃនេះ ខ្ញុំសូមលាតត្រដាងអ្វី ដែលនាងខ្ញុំ និងកូន បានលាក់ទុក ព្រោះមិនចង់មានរឿងអាស្រូវម្តងហើយ ម្តងទៀត ប៉ុន្តែអ្នកឯង មិនដែលអោយខ្ញុំរស់នៅជាមួយកូនបានសុខទេ ហើយត្រូវរស់នៅក្នុងការភ័យខ្លាច អំណាច និងទង្វើដ៏សាហាវគ្មានខ្លាចញញើតច្បាប់សោះ ។
តើពេលណា ទើបអ្នកឯង អោយខ្ញុំ និងកូន រស់នៅបានសុខ ឈប់ឮ ឈប់ឃើញ ការគំរាមកំហែងពីមនុស្សប្រុសអន់ចរឹត ដូចអ្នកឯងទៀត ខ្លួនឯងជាពស់ទេ តែដើរនិយាយប្រាប់គេថា ខ្ញុំជាអ្នកចឹកលុយ មិនដែលជួយចិញ្ចឹមកូនទេ ខ្ញុំខំប្រឹងរកស៊ីចិញ្ចឹមកូនត្រុកត្រុក រាល់ថ្ងៃឥឡូវបែរជា ថ្ងៃទី 16.02.2022 នៅមកឡាយដៀលខ្ញុំទៀត បើមនុស្សប្រុសពិតគេមិនប្រើពាក្យសំដី មើលងាយមនុស្សស្រី ដែលជាភេទដូចម្តាយអ្នកឯងទេ ។
កុំបញ្ចេញចរឹតពិតអោយគេដឹងច្រើនពេក ហើយកុំដើរលាបពណ៌អោយគេ ហើយនិយាយឡើងគ្រប់ពាក្យ សុទ្ធតែស្រលាញ់កូនណាស់ មិនចង់អោយកូន មានបញ្ហាសតិអារម្មណ៍ ប៉ុន្តែអោយតែពេលមកជួបកូនម្តងៗ តែងតែប្រើពាក្យសំដី និងទង្វើរមិនល្អ នៅនិងមុខកូន ហើយនិងនាងខ្ញុំ មានដូចជាជាន់រោទ៍ឡាន និងស្រែកជេរ ខ្ញុំដូចសត្វធាតុ ពាក្យដែលមនុស្សប្រុសផ្សេង គេមិនហ៊ានប្រើចំពោះមនុស្សស្រី ហើយតែងតែធ្វើរាល់ពេល មកយកកូនទៅលេងជារៀងរាល់អាទិត្យ ធ្វើអោយកូនខ្ញុំភិតភ័យ យំខ្លាច គ្នានៅតូចអាយុ2ឆ្នាំជាង ។
សូម្បីតែខ្ញុំអាយុច្រើនក៏ខ្លាចនិងទង្វើរអាក្រក់ របស់អ្នក ដែលកុំថាកូននៅតូច គ្នាមិនដឹងអី ហើយបែរជាមកចោទប្រកាន់ថា ខ្ញុំទៅជាអ្នកបង្រៀនកូនអោយធ្វើអ៊ីចឹង ទៅវិញ ។
ខ្ញុំសូមខ្លាចការលាបពណ៌ និងពាក្យកុហក បោកប្រាស់ របស់អ្នកនៅលើបណ្តាញសង្គមរបស់អ្នកឯងហើយ មនុស្សប្រុសដូចអ្នក ពិតជាពិសពុលណាស់ អស់ពីប្ដឹងរឿងដណ្ដើមកូន ឥឡូវមកប្ដឹងចង់បានទ្រព្យកូនៗ ដែលជាផ្ទះទុកអោយកូននៅ មូលហេតុអ្វី ពីព្រោះយើង បានលែងលះគ្នា ដាច់ស្រេច រយៈពេល1ឆ្នាំជាងហើយ ហើយរឿងទ្រព្យសម្បត្តិ រួមគ្នាទៀត ដែលបានចាប់ដៃគ្នារកស៊ី អស់រយៈពេល13ឆ្នាំ ក៏បានបែងចែករួចរាល់ដែរ ហើយផ្ទះវីឡា ហ្នឹងក៏បានបែងចែក អោយទៅជាទ្រព្យរបស់កូនដែរ ហេតុអ្វី ក៏អ្នកម្តាយ អ្នកឯង មកប្ដឹងទាមទារ ទ្រព្យសម្បត្តិ របស់កូន និងត្រូវជាចៅរបស់គាត់ ឬមួយក៏មិនចង់អោយកូន មានផ្ទះរស់នៅ ឬចង់អោយកូនទៅនៅផ្ទះជួល ឬយ៉ាងណា ខ្ញុំសុំមិនយល់រឿងទាមទារយកផ្ទះរបស់កូន ចង់ទៅលក់ចែកជាពីរ ជាមួយខ្ញុំ ហើយខ្ញុំចង់ប្រាប់អ្នកឯងថា របស់ដែលខ្ញុំចែកអោយកូនហើយ គឺខ្ញុំមិនប៉ះទេ ហើយក៏ខ្ញុំមិនអោយអ្នកឯង មកយកទ្រព្យរបស់កូនខ្ញុំដែរ ហើយនាងខ្ញុំចង់ សួរអ្នកឯងថា មូលហេតុអ្វី បានលើកយករឿងខ្ញុំ មកនិយាយនៅក្នុងការឡាយ របស់អ្នកឯងទៀត ទាំងដែលរឿងយើងបានលែងលះគ្នា ចប់សព្វគ្រប់ហើយ ទាំងដែរអ្នកឯងថា និយាយបកស្រាយរឿងឪពុករបស់អ្នកឯងសោះ អត់ចេះអាណិតឪពុកខ្លួនឯង កំពុងមានបញ្ហា បែរជាយកពេលមកឡាយ និយាយអាក្រក់ពីឪពុកខ្លួន និងខ្ញុំអាក្រក់ ចោទកុហក ហើយអ្វីដែលអ្នកឯងនិយាយ អំពីខ្ញុំ សុទ្ធតែជាពាក្យមិនពិត ប្រយ័ត្នទេវតា បរាមុខណា កម្ម មិនចាំជាតិក្រោយទេ ឈប់សាងបាបទៀតទៅ កុំអោយថ្ងៃក្រោយ គេដៀលកូនថា មា នឪពុកចរឹតមិនល្អ តាមតែព្យាបាទ ម្តាយរបស់គេ
អ្នកឯងប្រើហិង្សា វៃដុំច្រំធាក់ខ្ញុំរាប់ឆ្នាំមកហើយ ខ្ញុំនៅតែលើកលែង ប៉ុន្តែការទ្រាំ របស់ខ្ញុំក៏មានដែនកំណត់ ពីព្រោះគិតថា អ្នកនឹងកែ ប៉ុន្តែអ្វីដែលខ្ញុំគិត គឺខុសទាំងអស់ ដែលអោយឱកាសអ្នកឯងធ្វើបាបខ្ញុំ រហូតដល់13ឆ្នាំ ។
រស់នៅកាន់តែយូរ ចរឹតអ្នកឯង ក៏កាន់តែកាចសាហាវ សូម្បីតែលែងលះគ្នាដាច់ស្រេចហើយ ក៏អ្នកឯង មិនអោយខ្ញុំ និងកូន បានសុខដែរ ហើយខ្ញុំចង់សួរថា អ្នកឯងជាអ្នកវៃ ធ្វើបាបខ្ញុំសោះ មូលហេតុអ្វី អោយខ្ញុំទៅសុំទោសអ្នកឯង ឈប់តាមចងកម្មពារ ខ្ញុំទៀតទៅ។
ហេតុអ្វី ក៏ម្តាយអ្នកឯង មកប្តឹងទាមទារ ផ្ទះកូនខ្ញុំ និងឡាន ដែលបានបែងចែក ដាច់នៅក្នុងសាលក្រម និងផ្ទះ នៅស៊ីសុវត្ថិ របស់ខ្ញុំ ទុកផ្លូវដើររៀងៗខ្លួនទៅ ខ្ញុំមិនដែលទៅរករឿងអ្នកឯងមុនទេ ប៉ុន្តែបើអ្នកនៅបន្តធ្វើបាបខ្ញុំ ឡាយមើលងាយខ្ញុំគ្រប់សព្វបែបយ៉ាង ក្នុងគោលបំណងអោយ ពូមីងបងប្អូន ស្អប់មកលើរូបខ្ញុំ ខ្ញុំត្រូវបញ្ចេញការពិត និងបញ្ចាក់ភាពស្អាតស្អំ របស់ខ្ញុំដែរ
ជាចុងក្រោយ ក៏សុំទោស ពូមីងបងប្អូន ដែលចេះតែយករឿងខ្លួនឯង មកបង្ហោះនៅក្នុងបណ្តាញសង្គម មូលហេតុគឺ មកពីគេ មិនអោយខ្ញុំរស់នៅ បានសុខ ខ្ញុំចង់មានបញ្ហាផ្លូវចិត្តហើយរាល់ថ្ងៃ ត្រូវប្រាប់ខ្លួនឯងរឹងមាំ មិនអាចខ្លាច ឬទន់ខ្សោយ ឈឺបានទេ គ្មានអ្នកណារកលុយចិញ្ចឹម និងមើលថែកូនទាំងបី របស់ខ្ញុំ ក្រៅពីខ្ញុំជាម្ដាយម្នាក់ឯង។
ខ្ញុំសង្ឃឹមថា នាងខ្ញុំ និងកូនៗ រស់នៅបានសុខធម្មតា ជីវិតដូចអ្នកដទៃ និងយុត្តិធម៌ មិនអោយមនុស្សប្រុសអាក្រក់ អាងលុយ ធ្វើអំពើឃោរឃៅ ហិង្សា ក៏ឆ្លាប់ គំរាម ក៏មានពីមុនមកលើនាងខ្ញុំ និងកូន ជួបអស់ហើយ។
ខ្ញុំប្ដឹងរឿងហិង្សាវៃខ្ញុំ និងកូនទៀតតាំងពីថ្ងៃ15.03.2021 ជិត1ឆ្នាំហើយ គាត់មិនខ្លាចច្បាប់ នៅតែបន្តធ្វើបាបខ្ញុំ និងកូន ប្រហែលគាត់អាងមានសញ្ជាតិឌូប៉ៃ ទើបមិនខ្លាចច្បាប់សោះ តែឥឡូវម៉េចបានខ្ញុំ និងកូនរស់នៅក្នុងការភ័យខ្លាចដដែលៗ ខ្ញុំជឿជាក់ថា អំណាចច្បាប់ស្រុកខ្មែរ មិនបណ្ដោយអោយនាងខ្ញុំ និងកូនៗ រស់នៅបែបភ័យខ្លាច ដោយសារបុរសម្នាក់ មិនខ្លាចច្បាប់បែបនេះ”។
សូមរំលឹកឡើងវិញបន្តិច ! កាលពី ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោក ឌួង ឆាយ ចេញមុខ live ហើយ ដោយនិយាយ ទំាងអួលដើម.ក ពីរឿងរ៉ាវ ទាក់ទង ឧកញ៉ា ឌួង ងៀប ដែលត្រូវជាឪពុករបស់ខ្លួន និងរឿងមួយទៀត ទាក់ទងនឹង អតីតភរិយា របស់លោកផងដែរ ៕