គ្រោះថ្នាក់ចរាចរណ៍ រថយន្តបែនដឹកថ្មធន់ធំ បើកឆ្លងផ្លូវ បណ្តាលឲ្យជ្រុលទៅបុករថយន្តតាកូមា រងការខូចខាតទាំងសងខាង

ភ្នំពេញ: កាលពីវេលាម៉ោង ៩និង០០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវជាតិ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនដំបូងគេបានឃើញរថយន្តតាកូមា ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AG-1361 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបែនដឹកថ្មមួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-1524 បើកឆ្លងផ្លូវពីជើងត្បូងក៏ជ្រុលមកបុកគ្នាយ៉ាងពេញទំហឹងរងការខូចខាតទាំងសងខាង។ សមត្ថកិច្ចមូលដ្ឋាន ចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការគូសវាសយកដាក់ខាង ដើម្បីឲ្យភាគីទាំងពីធ្វើការសម្របសម្រួលមួយជំហានសិន៕

អត្ថបទដែលជាប់ទាក់ទង