ដោយសារអសមត្ថភាព លោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ កើតមាន លួច ឆក់ ប្លន់ កំពុងកក្រើកក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ស្ដ្រីវ័យចំណាស់ម្នាក់លើកដៃសំពះសូមឲ្យគេជួយ ទាំងទឹកមុខភ័យតក់ស្លុត ស្លេកស្លាំង ញ័រអស់ដៃជើង ក្រោយចោរធ្វើសកម្មភាពឆក់កាបូបរបស់គាត់។
កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២២ ក្រុមចោរឆក់ជិៈម៉ូតូម៉ាកនិចបានធ្វើសម្មភាពឆក់កាបូបស្ត្រីម្នាក់នៅត្រង់ចំណុចផ្លូវបេតុងស្ថិតនៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនសែនជ័យ រាជធានីភ្នំពេញ បានសម្រេចប្រកបដោយសុខសុវត្ថិភាព។
ស្ត្រីរងគ្រោះប្រាប់អ្នកសារព័ត៌មានទាំងទឹកភ្នែកថា គាត់ធ្វើដំណើរមកពីផ្សារទួលពង្រមកដល់កន្លែងកើតហេតុក្រុមចោរបានធ្វើសកម្មភាពឆក់កាបូបលុយគាត់បណ្តាលឲ្យដួលម៉ូតូ ហើយក្រុមចោរទាំងនោះបានជិះគេចខ្លួនបាត់តែម្ដង។ ស្ដ្រីរងគ្រោះបន្ដថា សម្ភារៈបាត់បង់មានលុយ ដុល្លារ ៥០០ដុល្លារ លុយខ្មែរ ៤០ ម៉ឺនរៀល ខ្សែកមួយខ្សែ និងសម្ភារៈមួយចំនួនផ្សេងទៀត។
គួររំលឹកថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ខាងលិចជាប់ភ្លើងស្តុប កែងមហាវិថីឈ្នះ ឈ្នះ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏មានករណីឆក់កាបូបលុយពីជនរងគ្រោះ ឈ្មោះ អ៊ឹម សុភ័ណ្ឌ និងស្វាមី បណ្តាលឲ្យបាត់បង់លុយដុល្លា១៨០០ដុល្លា លុយខ្មែរ ជាង៣លានរៀល ខ្សែដៃមាស៥ជី ខ្សែក ក្រវិល អត្តសញ្ញាប័ណ្ណ កាតគ្រីម៉ូតូ និងឯកសារមួយចំនួនទៀត សរុបជាង៣ពាន់ដុល្លាផងដែរ។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះបទល្មើសចោរកម្មលួច ឆក់ ប្លន់ កើតមានក្នុងភូមិសាស្ត្រខណ្ឌពោធិសែនជ័យជាញឹកញាប់ បណ្តាលឲ្យពលរដ្ឋរងគ្រោះមិនតិចនោះទេ ទាំងនេះបណ្ដាលមកពីការអសមត្ថភាព របស់លោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ។
គួររំលឹកផងដែរថា កាលពីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅក្រុមជនសង្ស័យក៍បានធ្វើសកម្មភាពលួចស្លាកលេខរថយន្តអស់ចំនួន៧គ្រឿង ក្នុងទីតាំងតែមួយស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ។ និងគិតត្រឹមយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ លួចស្លាកលេខរថយន្តមួយគ្រឿង យប់ថ្ងៃ ទី៣១ ខែមករា ឆ្នាំ២០២២ ក្រុមជនសង្ស័យ បានធ្វើសកម្មភាព លួចស្លាកលេខរថយន្តអស់៤គ្រឿងបន្ថែម ទៀតដែលស្ថិតក្នុងសង្កាត់ចោមចៅទី២ ៕

 

 

 

 

អត្ថបទដែលជាប់ទាក់ទង