លោក ឌួង ឆាយ ៖ ខ្ញុំសំរេចថា ខ្ញុំនឹងមិនឡាយតបតជាមួយនាងទេ
ភ្នំពេញ ៖ ខ្ញុំសំរេចថាខ្ញុំនឹងមិនឡាយតបតជាមួយនាងទេ។ ពេលវេលានឹងបកស្រាយអ្វីៗ គ្រប់យ៉ាងបន្តទៀត។ ចរិកនាងមារយាស្ត្រីពោរពេញដោយល្បិចកិចកល់ ដុតបញ្ឆេះខ្ញុំមិនអោយខ្ញុំជួបកូនៗខ្ញុំតាមសាលក្រមថ្មីរបស់តុលាការ រួចថតយកចំនុចខ្សោយរបស់ខ្ញុំមកបង្ហោះ។ សូម្បីថ្ងៃនេះព្យាយាមមិនអោយកូនៗខ្ញុំជួបខ្ញុំទៀត។ ការពិតមាននៅលើពិភពលោកនេះ។
សូមទោស និងសូមអរគុណ ពូមីងបងប្អូនទាំងអស់គ្នា ដែលបានធ្វើអោយអ្នកទាំងអស់គ្នា ខកបំណង មិនសប្បាយចិត្តប៉ៈពាល់អារម្មណ៍ ដោយសាររូបខ្ញុំម្តងហើយម្តងទៀត ៕