អគ្គិភ័យឆេះផ្ទះពលរដ្ឋ បណ្តាលឲ្យរងការខូខាតស្ទើរទាំងស្រុង នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ: ផ្ទះ០១ខ្នងសង់អំពីឈើប្រកស័ង្កសី ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅ ថ្ងៃសៅរ៍ ៣ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២២ នៅភូមិចកកើត ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ម្ចាស់ផ្ទះឈ្មោះ រស់ បូរ ភេទស្រី អាយុ៨៨ឆ្នាំ នៅភូមិចកកើត ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារមានទំហំ ១២ម៉ែត្រ×៩ម៉ែត្រ ឆេះអស់ប្រហែល៨០% និងសម្ភារ:នៅក្នុងផ្ទះឆេះទាំងស្រុង មានថវិកា២០ម៉ឺនរៀល-ទូដាក់ខោអាវ២-ម៉ាស៊ីនបោកខោអាវ១គ្រឿង -ឯកសារផ្សេងៗនិងសំលៀកបំពាក់ ការខូចខាតសម្ភារ:គិតជាទឹកប្រាក់ប្រមាណ១៥ម៉ឺនបាត ។
មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី នៅក្នុងហេតុការណ៍នោះដែរ មានការជួយអន្តរាគមន៍ពីកម្លាំងនគរបាល អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាន០១គ្រឿង បាញ់ទឹកអស់០១ទ្បាន ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង មិន បណ្តាលឲ្យឆេះរាលដាលទៅផ្ទះអ្នកជិតខាងនិងពុំបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់នោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង