សោកស្តាយ U23 កម្ពុជា ចាញ់ ទីម័រ ១-០

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា បានរងបរាជ័យ ១-០ ក្រោមថ្វីជើងរបស់ U23 ទីម័រខាងកើត ១-០ នៅពហុកីឡដ្ឋានជាតិមរតតេជោ នារាត្រីថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ក្នុងពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ AFF U23 Championship 2022 លើកទី៣ នៅប្រទេសកម្ពុជា។
ការរបូត ៣ពិន្ទុក្នុងដីនៃជំនួប ៣ប្រកួតរបស់កម្ពុជាប្រចាំពូល A បានធ្វើឲ្យម្ចាស់ផ្ទះកម្ពុជា ទើបរកបាន ៣ពិន្ទុប៉ុណ្ណោះពីក្នុងពូល A ដ្បិតកម្ពុជាបានបំបាក់ U23 ប្រ៊ុយណេដែលជាក្រុមបាតតារាងនោះ មិនត្រូវបានរាប់បញ្ចូលឡើយ ដោយសារតែរូបមន្តត្រូវធ្វើការកែប្រែ នេះយោងតាមលោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC ថ្លែងប្រាប់ នាពេលកន្លងមក។
ក្នុងម៉ោង ៧យប់នេះប្រកួតបញ្ចប់ពូល A ហ្វីលីពីនក៏បានយកឈ្នះប្រ៊ុយណេ ២-១ ផងដែរនៅកីឡដ្ឋាន ព្រីនស៍ ដ្បិតជំនួបកាត់សេក្តីរវាងពូល C ដោយប៉ះថៃប៉ះវៀតណាមនោះ នឹងធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងពូល C នោះដែរ ថៃមាន ៣ពិន្ទុឈរនៅកំពូលតារាង ជាមួយនឹងគ្រាប់ចំណេញ ៥គ្រាប់ក្នុងដៃផងដែរ ដ្បិតវៀតណាម មាន ៣ពិន្ទុដូចគ្នា និងមានចំណេញគ្រាប់បាល់ ២គ្រាប់ផងដែរ ដ្បិតកម្ពុជា មាន ៣ពិន្ទុដូចគ្នា តែមិនមានគ្រាប់ចំណេញនោះទេ៕

អត្ថបទដែលជាប់ទាក់ទង