ប្តីចោទប្រពន្ធមានប្រុសថ្មី កាប់ចំនួន២កាំបិតផ្គាក់ បណ្តាលឲ្យស្លាប់ និងប៉ងសម្លាប់ទាំងកូនអាយុ១៤ខែ

កំពង់ឆ្នាំង: នៅថ្ងៃអាទិត្យ ទី២០ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង១០និង៤៥ នាទី មានករណីឃាដកម្ម ( ប្តីកាប់ប្រពន្ធ ) នៅចំណុចផ្ទះឈ្មោះ សួន ស៊ន ភេទស្រី អាយុ៦៤ឆ្នាំ ស្ថិតនៅភូមិប្រក្លូត ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលបង្កឡើងដោយជនល្មើស ឈ្មោះ អី សាម៉េត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្រាំងមេត្រី ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានយកកាំបិតផ្គាក់ កាប់ទៅលើប្រពន្ធរបស់ខ្លួនឈ្មោះ សុខ ចរិយា អាយុ៣០ឆ្នាំ ចំនួន០២កាំបិត ចំកផ្នែកខាងស្តាំមួយកាំបិត និង ចំកផ្នែកខាងឆ្វេងមួយកាំបិត បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។
ករណីនេះបណ្តាលមកពីជនល្មើសជាប្តីចោទប្រកាន់ជនរងគ្រោះដែលជាប្រពន្ធ ឈ្មោះ សុខ ចរិយា មានប្រុសថ្មី ។ ក្រោយពេលកាប់ប្រពន្ធ ជនល្មើសបានយកកាំបិត ផ្គាប់ដែលកាប់ប្រពន្ធអារកខ្លួនឯងមុតបន្តិច និងកន្ត្រាក់យកខ្សែភ្លើងដើម្បីឲ្យឆក់ សម្លាប់ខ្លួលឯងទាញមិនដាច់ ជនល្មើសតាមរកកាប់កូនស្រីរបស់ខ្លួន អាយុ១៤ខែទៀតតែត្រូវម្តាយធំយកលាក់ រកមិនឃើញ ហើយបានរត់គេចខ្លួន តែត្រូវកម្លាំងសមត្ថកិច្ចជំនាញតាមឃាត់ខ្លួនបាន ។
ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញកសាងសំណុំរឿង ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង