ឃាត់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ និងចាប់ជំរិតទារប្រាក់ ជាង៤ម៉ឺនដុល្លារ បង្កការភ្ញាក់ផ្អើល

ភ្នំពេញ ៖ ស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទាប្រាក់ចំនួន៤.៤០០០ដុល្លារ ពីជនជាតិចិនដូចគ្នា ដែលប្រព្រឹត្តកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២កន្លង។

បង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០០និង៣០នាទី នៅចំណុចសណ្ឋាគារខាឡឺ (Ka Le Hotel) ហៅ Color Creative Hotel ផ្លូវសុធារស កែងផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយដឹកនាំផ្ទាល់ពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ GAN HUA FENG ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកសណ្ឋារគារ ស្នាក់នៅសណ្ឋាគារ ខាឡឺ(Ka Le Hotel) ហៅ Color Creative Hotel ផ្លូវសុធារស កែងផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ចំណែកជនរងគ្រោះឈ្មោះ ZHANG YANGFENG ភេទប្រុស ជនជាតិចិន ស្នាក់នៅបន្ទប់៤១៤ សណ្ឋាគារ XI THANG ផ្លូវបារាំង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មុខរបរ ជំនួយការថៅកែ ។
កម្លាំងបានដកហូត ម្សៅម៉ដ្ឋពណ៌ស ចំនួន០១កញ្ចប់តូច, ជញ្ជីងសម្រាប់ថ្លឺងគ្រឿងញៀន ចំនួន ០១, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន (ក្តារឈើ) ចំនួន០២, ទុយោជ័រ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ដុំកាម៉េរ៉ាសុវត្ថិភាពម៉ាក @JHUA ពណ៌ ខ្មៅ ចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាកអាយហ្វូន១២ប្រូម៉េក ពណ៌ ប្រផេះ ជារបស់ជនសង្ស័យ។ ចំណែកសម្ភារៈរបស់ជនរងគ្រោះដែលបាត់បង់មាន៖ ទូរស័ព្ទដៃចំនួន ០៤ គ្រឿង ម៉ាកអាយហ្វូន ពណ៌ប្រផេះ បែកកញ្ចក់ខាងមុខ និងបែកតួខាងក្រោយចំនួន០១គ្រឿង ,ទូរស័ព្ទដៃម៉ាកអាយហ្វូន ពណ៌ ប្រផេះ បែកកញ្ចក់ខាងលមុខចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាកវីវ៉ូ ពណ៌ ខៀវ ចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាក សាំសុង ពណ៌ខ្មៅ ចំនួន០១គ្រឿង និងប្រាក់ចំនួន៤៤០០០ដុល្លារអាមេរិច។
ឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង