ឃាត់ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាព (យកកាំបិតកាប់លើជនរងគ្រោះ របួស ចំក្បាលថ្ងាស់)

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ យប់ នៅចំណុចផ្ទះលេខ៥៤ ផ្លូវបេតុង ក្រុម២ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ សាន់ សាលី ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅផ្ទះលេខ៥៤ ផ្លូវលំ ក្រុមទី២ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវមុខរបរ លក់ដូរ រងរបួសចំក្បាលថ្ងាស់ខាងឆ្វេងរបួសដេរចំនួន០៧ថ្នេរព្យាបាលនៅពេទ្យ២៤ម៉ោង។
+ជនសង្ស័យឈ្មោះ ហ៊ិម សាលីម ភេទប្រុសអាយុ៤១ឆ្នាំមានទីលំនៅផ្ទះលេខ១៤៧ក្រុម១ភូមិ៣សង្កាត់ច្រាំងចំរេះ១ខណ្ឌឬស្សីកែវ ភ្នំពេញ(មានសារធាតុញៀន)គ្មានវិជ្ជមានកូវិដ-១៩ទេ។
+ សម្ភារៈដកហូតមាន៖ គ្មាន។
ជនសង្ស័យបានមកកន្លែងកើតហេតុ រករឿងឈ្លោះជាមួយបងស្រីពេលនោះជនរងគ្រោះត្រូវជាបងថ្លៃបានទៅឃាត់ស្រាប់តែជនសង្ស័យត្រូវជាប្អូនថ្លៃបានយកកាំបិតប័ុងតោកាប់ទៅលើបងថ្លៃចំក្បាលថ្ងាស់ខាងមុខដេរចំនួន០៧ថ្នេរភ្លាមនោះបានកាន់កាំបិតប័ុងតោរត់គេចខ្លួនបាត់លុះដលវេលាម៉ោង៥ភ្លឺថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០សមត្ថកិច្ចបានឃាត់ជនសង្ស័យនៅចំនុចកើតហេតុខាងលើដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង