ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន 03 នាក់ ប្រព្រឹត្តបទល្មើសអំពើ លួចទ្រព្យសម្បត្តិ និង ទទួលផលចោរកម្ម

ភ្នំពេញ៖ នៅថ្ងៃទី ២១ខែកុម្ភះ ឆ្នាំ២០២២ យប់ កំលាំងនគរបាលប៉ុស្តិរដ្ឋបាលផ្សារដើមថ្កូវ សហការជាមួយនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌចំការមន បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន 03 នាក់ ដែលបានប្រព្រឹត្តបទល្មើសអំពើ លួចទ្រព្យសម្បត្តិ និង ទទួលផលចោរកម្ម នៅក្នុងអតីតក្រុមហ៊ុនឃ្យូប៊ី ( 013 ) ទីតាំងផ្ទះលេខ 825 ABC ផ្លូវព្រះមុនីវង្សក្រុម 32 ភូមិ 5 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ឃាត់ខ្លួនជនសង្ស័យ៣នាក់ ៖
1-ជនសង្សយ័ឈ្មោះ ទី ធារ៉ា ហៅ អ៊ូ ខុង ភេទប្រុស អាយុ 20 ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុខរបរ គ្មាន (ឃាត់នៅចំនុចផ្ទះទុកចោលទីតាំងលេខ គ្មាន ផ្លូវ 271 ក្រុម 35 ភូមិ 5 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន វេលាម៉ោង 13និង40នាទី) ។ ដកហូតបានកាបូបស្ពាយធំ. 01
– កាបូបស្ពាយតូច 01
– កាបូបលុយ. 01
– លុយដុល្លា 500 $
– លុយខ្មែរ 1 100 400 រៀល
– កាត ATM 01។
2-ឈ្មោះ កូវ ណារិន ហៅ អាស្កូវ ភេទប្រុស អាយុ 35 ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរ ដើររើសអេតចាយ (ទទួលផលចោរកម្ម) ។ ឃាត់នៅចំនុចមុខផ្ទះគ្មានលេខ ផ្លូវ 95 សង្កាត់បឹងត្របែក វេលាម៉ោង 19និង00នាទី ។ ដកហូតបាន លែបថប ម៉ាក DELL 01 គ្រឿង ។
3-ឈ្មោះ ប៊ុន ថន ហៅ បារាំង ភេទប្រុស អាយុ 41 ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវ 97 A ក្រុម 31 ភូមិ 5 សង្កាត់ផ្សារដើមថ្កូវ មុខរបរ កម្មករសំណង់ (ទទួលផលចោរកម្ម) ឃាត់នៅចំនុចច្រមុះជ្រូកក្បាលថ្នល់ ផ្លូវព្រះមុនីវង្ស កែងផ្លូវ 271 ក្រុម 35 ភូមិ 5 សង្កាត់ផ្សារដើមថ្កូវ វេលាម៉ោង 19និង45នាទី ។ ដកហូតបាន ទូរសព្ទ័ ម៉ាក OPPO. 01 គ្រឿង ។
– ជនរងគ្រោះឈ្មោះ អឿន ចាន់ថន ភេទ ស្រី អាយុ 27ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះកើតហេតុខាងលើ មុខរបរ អ្នកបកប្រែភាសាចិន ។
– សំភារៈបាត់បង់ :
– កាបូបស្ពាយធំ. 01
– កាបូបស្ពាយតូច. 01
– កាបូបលុយ. 01
– លុយដល្លា 3000 $
– លុយខ្មែរ. ប្រហែល 5 លានរៀល
– អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ 01
– កាត ATM 01 សន្លឹក
– កាតចាក់វ៉ាក់សាំង ចំនួន 01
– លែបថប 01 គ្រឿង
– ទូរសព្ទ័. 01 គ្រឿង។
នៅមុនពេលកើតហេតុខាងលើ ជនរងគ្រោះបានទុក ទ្រព្យសម្បត្តិខាងលើនៅលើតុ ក្នុងផ្ទះកើតហេតុ ដោយបានចាក់សោទ្ទ្វារផ្ទះយ៉ាងត្រឹមត្រូវ តែមិនបានបិទទ្វារបង្អួចទេ ហើយក៏ចូលដេកជាមួយក្រុមគ្រួសារ លុងលក់ទៅ ពេលនោះជនសង្ស័យ ទី ធារ៉ា បានផ្លោះចូលតាមបង្អួចទៅលួចយកសំភារៈរបស់ជនរងគ្រោះបានសំរេច ហើយគេចខ្លួន ។
បន្ទាប់មកជនសង្ស័យ ទី ធារ៉ា បានយកកុំព្យូទ័រលេបថប់លក់អោយជនសង្ស័យ កូវ ណារិន តំលៃ2ម៉ឺនរៀល ហើយយកទូរស័ព្ទលក់អោយជនសង្ស័យ ប៊ុន ថន តំលៃ15000រៀល ។
ជនសង្ស័យ និងវត្ថុតាងបាននាំមកអធិការខណ្ឌចំការមន ដើម្បកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង