ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១ ខែមីនា, ខេត្តមួយចំនួនចុះត្រជាក់ពីកម្រិត ១៧-២០អង្សាសេ

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។
ក្រសួងធនធានទឹកបានបញ្ជាក់ថា ក្នុងអំឡុងមួយសប្តាហ៍នៃការជូនដំណឹងនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីជើង (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
* សីតុណ្ហភាពអប្បបរមា មានពី ១៨-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ២៦-៣២ °C
* ថ្ងៃទី២៣-២៤ ខែកុម្ភៈ នៅវេលាព្រឹកបណ្តាខេត្តមួយចំនួនមានជាអាទិ៍ ៖ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប សីតុណ្ណភាពអាចចុះត្រជាក់ក្នុងកម្រិតពី ១៨-២០°C ។
* រីឯភ្លៀងអាចមានក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ។
២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី ១៧-២៣ oc
* សីតុណ្ហភាពអតិបរមា មានពី ២៥-៣១ °C
* ថ្ងៃទី២៣-២៤ ខែកុម្ភៈ នៅវេលាព្រឹក បណ្តាខេត្តមួយចំនួនមានជាអាទិ៍ ៖ ឧត្តរមានជ័យ ព្រះវិហារ រតនគិរី និងមណ្ឌលគិរី សីតុណ្ហភាពអាចចុះត្រជាក់ក្នុងកម្រិតពី១៧-១៩ °C ។
* រីឯភ្លៀង អាចមានក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ ។
៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
* សីតុណ្ហភាពអតិបរមា មានពី ២៦-៣២ °C
* អាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើ៕

អត្ថបទដែលជាប់ទាក់ទង