ស្រាវជ្រាវរហូតឃាត់ខ្លួន ជនសង្ស័យ៤នាក់ ដែលគាស់ឃ្លាំងលួចយកទ្រព្យសម្បត្តិ
ភ្នំពេញ ៖ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចឃ្លាំងគ្មានលេខ ផ្លូវលេខ៥៩៨ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះនៅក្នុងហេតុការណ៍នេះឈ្មោះ ប៊ុន ចាន់ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិចាក់ជ្រូក សង្កាត់ព្រៃទា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរអាជីវករ ។
ចំណែកជនសង្ស័យចំនួន៤នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះរួមមាន៖ ១-ឈ្មោះ សារី អ៊ឹមរ៉ន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងក្រុម៤ ផ្លូវលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវីដ ។
២-ឈ្មោះ សែម រស់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរគ្មាន មានទីលំនៅក្នុងភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ។
៣-ឈ្មោះ ផាន់ នីខ្នាត ភេទប្រុសអាយុ៤៣ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ(មានសារធាតុញៀន) ។
៤-ឈ្មោះ វ៉ាន់ លីន ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ។
ជាមួយគ្នានោះសមត្ថកិច្ចបានដកហូតសម្ភាររួមមាន៖ កុំព្យូទ័រចំនួន២គ្រឿង ម៉ាកDell ពណ៌ខ្មៅ និងម៉ាក HP ពណ៌ទឹកប្រាក់, ទូរស័ព្ទម៉ាកiphone 7 ពណ៌ទឹកប្រាក់, រូបចម្លាក់ខ្លាចំនួន៣គ្រឿង។
ចំពោះសម្ភារៈបាត់បង់វិញរួមមាន៖ ធុងបាស់ចំនួន០១គ្រឿង, ទូរស័ព្ទចំនួនម៉ាកiphone 7 ចំនួន១២គ្រឿង។
កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ជនរងគ្រោះបានចាក់សោឃ្លាំងត្រឹមត្រូវ ស្រាប់តែមានក្រុមជនសង្ស័យ ធ្វើសកម្មភាពយកដែកគាស់ទៅគាស់ទម្លុះទម្លាយទ្វារឃ្លាំងចូលលួចយកទ្រព្យសម្បត្តិ រួចនាំគ្នាគេចខ្លួនបាត់។
ក្រោយពីទទួលពាក្យបណ្តឹងរបស់ម្ចាស់ឃ្លាំងហើយ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណបានរហូតឈានទៅឃាត់ខ្លួនបានជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងនៅថ្ងៃទី ២២ខែកុម្ភៈ ឆ្នាំ២០២២ ល្ងាច នៅចំណុចផ្លូវជាតិលេខ៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។ កម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕