ឃាត់ខ្លួនមនុស្ស២នាក់ ពាក់ព័ន្ធបទសល្មើសធនធានធម្មជាតិ

ខេត្តមណ្ឌលគិរី ៖ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពកបានចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកកោះញែក បានចាប់ឃាត់ជនសង្ស័យចំនួន០២នាក់ ករណីប្រើប្រាស់អាវុធជាតិផ្ទុះ និងបានរឹបអូសវត្ថុតាងរួមមាន ៖ អាវុធម៉ាក AK 47 (ស្វាយបត់) ចំនួន០១ដើម, គ្រាប់AK ចំនួន៣៧គ្រាប់, កាំភ្លើងកែច្នៃ (ឆ្នុកដូង)ចំនួន០១ដើម, គ្រាប់ប្រដាងចំនួន៥០គ្រាប់, រំសេវផ្ទុះចំនួនកន្លះដប និងម៉ូតូម៉ាក Wave ចំនួន០២គ្រឿង។
ជនសង្ស័យ ត្រូវបានក្រុមការងារកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង