នាំខ្លួនជនត្រូវចោទចំនួន ០១ នាក់ ករណី រំលោភលើទំនុកចិត្ត និងប្រើប្រាស់ខុសច្បាប់ សារធាតុញៀន

ខេត្តប៉ៃលិន÷ នៅ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បាននាំខ្លួនជនត្រូវចោទចំនួន ០១ នាក់ មានរាយនាមដូចខាងក្រោម៖
ជនត្រូវចោទឈ្មោះ ដាត់ ណាត ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ករណី រំលោភលើទំនុកចិត្ត និងប្រើប្រាស់ខុសច្បាប់នៅសារធាតុញៀន ប្រព្រឹត្តនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ សមត្តកិច្ចជំនាញបញ្ជូនទៅកាន់ពន្ធនាគារខេត្តប៉ៃលិន តាមដីការបង្គាប់ឲ្យឃុំខ្លួនរបស់លោក គឹម ម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន៕

អត្ថបទដែលជាប់ទាក់ទង