ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៤៦៦នាក់ (ករណីនាំចូល១៦នាក់ និងសហគមន៍៤៥០នាក់), ជាសះស្បើយ៣២៤នាក់ និងអ្នក-ស្លា-ប់-៣នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៤៦៦នាក់ ក្នុងនោះករណីនាំចូលចំនួន១៦នាក់ និងឆ្លងក្នុងសហគមន៍៤៥០នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៣២៤នាក់ និងអ្នកស្លាប់៣នាក់ ដោយសារជំងឺកូវីដ១៩។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២៨,៥៩៩នាក់, អ្នកជាសះស្បើយសរុបចំនួន១២១,៨៧៧នាក់, ស្លាប់សរុបចំនួន៣,០២៦នាក់៕