ឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ ទាំងអ្នកលួច និងអ្នកទទួលទិញផលចោរកម្ម
ខេត្តបន្ទាយមានជ័យ ÷ នៅថ្ងៃទី ២៣ខែកុម្ភៈ ឆ្នាំ ២០២២ កម្លាំងជំនាញបានទទួលពាក្យបណ្ដឹងឈ្មោះ ពៅ រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់ នៅ ភូមិ គីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។
បានដាក់ពាក្យបណ្ដឹងលើឈ្មាះ ម៉ិល យ៉ុង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ជនជាតិខ្មែរ មានទីលំនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមាន ជ័យ ថាបានលួចកន្ទុយម៉ាស៊ីនត្រជាក់នៅក្នុងបូរីសុខស្រេង២ អស់ចំនួន ២២ គ្រឿង ។
បន្ទាប់ពីបានទទួល ពាក្យបណ្តឹងពី ជនរង គ្រោះ ដោយមានការ យកចិត្តទុកដាក់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងសម្របសម្រួល ពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជាអាជ្ញា ខេត្ត បន្ទាយមានជ័យ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បានដឹកនាំ កម្លាំងជំនាញ ចុះស្រាវជ្រាវ និង ឃាត់ខ្លួន ជនសង្ស័យ បានចំនួន ០៤ នាក់ជាអ្នកលួចនិងជាទទួលទិញផលចោរកម្ម មានឈ្មោះដូចខាងក្រោម:
»»ទី១ ឈ្មោះ មុិល យ៉ុង ភេទ ប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិ គីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (អ្នកលួច) ។
»»ទី២ ឈ្មោះ ឈន់ តារាវុធ ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិគីឡូម៉ែតលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (អ្នកទិញផលចោរកម្ម)។
»»ទី៣ ឈ្មោះ សេង បូរី ភេទ ប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិ បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (អ្នកទទួលទិញផលចោរកម្ម)។
»»ទី៤ ឈ្មោះ ម៉ៅ មករា ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិ ផ្សារកណ្ដាល សង្កាត់ ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត (អ្នកទទួលទិញផលចោរកម្ម)។
ក្រោយពី បាន ឃាត់ខ្លួនឈ្មោះ មុិល យ៉ុង បានសារភាពថាខ្លួនពិតជាបានលួចកន្ទុយម៉ាន ស៊ិន ត្រជាក់ នៅបូរីសុខស្រេងពិតមែន ។
បានសារភាពថាខ្លួនយកទៅលក់អោយឈ្មោះ ឈន់ តារាវុធ ចំនួន១២កន្ទុយម៉ាស៊ីនត្រជាក់។ ហើយលោក ឈន់ តារាវុធ បានសារភាពថានៅ ដើមខែកុម្ភះ ខ្លួនបានទិញម៉ាស៊ីនត្រជាក់ចំនួន ៣ឈុត ក្នុងមួយឈុត ១២០ដុល្លាចឹងស្មើរ ៣៦០ដុល្លា ចំពោះកន្ទុយ ១២គ្រឿងនេះ គាត់ឲ្យលុយអស់ ៧០០ ដុល្លា មុនហើយព្រោះ ខ្លួនទិញតែឈុតៗ អត់ទិញដាច់គ្នាទេ មូលហេតុដែលគាត់ទិញ ព្រោះគាត់ជាជាង ម៉ាស៊ីនត្រជាក់ ហើយគាត់ថាគាត់កាត់ពីគេ ខ្ញុំអត់ដឹងគាត់លួចគេទេ ។
ហើយជនសង្ស័យ មុិល យ៉ុង បានសារភាពថាខ្លួនយកទៅលក់ឲ្យឈ្មោះ សេង បូរី ចំនួន ៣ កន្ទុយ ម៉ាស៊ីនត្រជាក់ មូលហេតុដែលខ្ញុំទិញ ព្រោះគាត់ប្រាប់ខ្ញុំថា គាត់ជាងម៉ាស៊ីនត្រជាក់គាត់លក់កន្ទុយម៉ាស៊ីនត្រជាក់ចំនួន ៣ យកលុយចាយ មួយតម្លៃ ៣០ដុល្លា ខ្ញុំក៏បាន ទិញអស់លុយ ៣៦០០០រៀល លុះថ្ងៃម៉ោងមួយស្រាប់ តែសមត្ថកិច្ច មកយកកន្ទុយម៉ាស៊ីនត្រជាក់នោះវិញ ដោយប្រាប់ថាជននោះ លួចគេទេ ហើយខ្លួនក៍យល់ព្រមជូនសមត្ថកិច្ចវិញ។
ជនសង្ស័យ មុិល យ៉ុង បានសារភាពថាខ្លួនបានលក់កន្ទុយម៉ាស៊ីនត្រជាក់ចំនួន ៧គ្រឿងអោយឈ្មោះ ម៉ៅ មករា ក្នុងមួយគ្រឿង ៣៥ ដុល្លា ជនសង្ស័យបានប្រាប់ថាកន្ទុយម៉ាស៊ីនត្រជាក់ខ្លួនបានកាត់ពីឃ្លាំងកាស៊ីណូទើបខ្លួនទិញ ។ក្រោយមកសមត្ថកិច្ចបានចុះមកដល់ផ្ទះ ទើបដឹងថា ជនដែលយកមកលក់នោះគឺលួចគេសោះ ខ្ញុំក៍ប្រគល់ជូនសមត្ថកិច្ចដោយមិនមានការរឹងរូសអ្វីទេ។
ជនសង្ស័យ មុិល យ៉ុង បានសារភាពថានៅ ដើម ខែកុម្ភះ ខ្លួនបានលួចម៉ាស៊ីនត្រជាក់គេនៅក្រុមហ៊ុន អាណាន់ម៉ាកឃីត(ឡាហ្វីរ៉ា)។ ចំនួន ៣ឈុតយកទៅលក់ឲ្យ ឈុន តារាវុធ ក្នុង ១ឈុត ១២០ ដុល្លា ពេលនេះបានដកហូតយកមកវិញហើយ ។
ក្នុងនោះសមត្ថកិច្ច បាន ស្នើរសុំប្រគល់សម្ភារះដែលដកហូតបានពី ជនសង្ស័យ ជូនម្ចាស់យកទៅប្រើប្រាស់វិញ មានម៉ាសុីនត្រជាក់ចំនួន ៣ឈុត និងកន្ទុយម៉ាស៊ីនត្រជាក់ចំនួន ២៣គ្រឿង ។
បន្ទាប់មកជនសង្ស័យ ទាំង០៤ នាក់ ដូចខាងលើ សមត្ថកិច្ចជំនាញ បាន ស្នើសុំឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង បញ្ជូនតាម នីតិវិធី ៕