បង្ក្រាបក្រុមជនសង្ស័យ ចំនួន៣នាក់ ពាក់ពន្ធ័ករណីប្លន់ម៉ូតូ

ភ្នំពេញ ៖ ស្រាវជ្រាវចាប់ខ្លួនក្រុមចោរប្លន់ចំនួន៣នាក់ជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីជនរងគ្រោះម្នាក់បានសម្រេចកាលពី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យនេះ បានធ្វើឡើងនៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយដកហូតបានម៉ូតូជនរងគ្រោះចំនួនមួយគ្រឿង និងវត្ថុតាងមួយចំនួនទៀត។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ១-ឈ្មោះ ហេង សេងហៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ២-ឈ្មោះ រុន រា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ៣-ឈ្មោះ ភាព សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះមានឈ្មោះ ថុល វណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ទីលំនៅភូមិរការកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រតិបត្តិការបង្ក្រាបនេះកម្លាំងបានដកហូតម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GM-6794 (ជារបស់ជនរងគ្រោះ) កាំបិតកែច្នៃចំនួន០១, កាំបិតប៉័ងតោចំនួន០១, ទូរស័ព្ទដៃម៉ាកOPPO ពណ៌ទឹកមាសចំនួន០១គ្រឿង ។
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២៣និង០០នាទី ត្រង់ចំណុចផ្លូវលំ ស្ថិតនៅភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ ក្រុមជនសង្ស័យបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេច រួចនាំគ្នាគេចខ្លួនបាត់អស់ ទើបជនរងគ្រោះមកដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវ រហូតចាប់ខ្លួនបានជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង