លោក ឯម សុខុម ជាមន្ត្រីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ដោយលោក ឈាង តុលា បានចេញលិខិតបេសកកម្មឲ្យមកបង្ក្រាបបទល្មើសព្រៃឈើ បែរជាមកដាក់កូនចៅបង្កើតកុងត្រូលជជុះ ប្រព្រឹត្តអំពើពុករលួយ?
កំពង់ស្ពឺ ៖ ពេលនេះអាសន្នមកដល់ហើយលោក ឯម សុខុមជាមន្ត្រីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺដោយលោក ឈាង តុលាបានចេញលិខិតបេសកកម្មឲ្យមកបង្ក្រាបបទល្មើសព្រៃឈើបែរជាមកដាក់កូនចៅបង្កើតកុងត្រូលជជុះប្រព្រឹត្តអំពើពុករលួយពីរបទល្មើសព្រៃឈើទៅវិញស្ថិតក្នុងភូមិក្រាំងធ្នង់ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ក្នុងមួយរយៈពេលថ្មីៗនេះ អ្នកសារព័ត៌មានជាច្រើនអង្គភាពបានធ្វើការផ្សព្វផ្សាយពី លោក ឯម សុខុម ដែលគេស្គាល់ច្បាស់ថាជាមន្ត្រីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្នុងករណីបណ្តែតបណ្តោយឲ្យបទល្មើសព្រៃឈើឆ្លងកាត់មុខស្នាក់ការឬកុងត្រូល ដែលយកផ្ទះប្រជាពលរដ្ឋមកដេកចាំយកលុយនោះ ដោយគ្មានការបង្ក្រាបនោះឡើយ ។ តាមការលើកឡើងពីមតិអ្នករកស៊ីដឹកអុស បង្គោលរបងនិងអ្នករកស៊ីដូរបាយ បានលើកឡើងថា មួយរយះពេលកន្លងមកនេះគេសង្កេតឃើញថា លោក ឯម សុខុម និងបក្ខពួក ជាពិសេសនោះម្ចាស់ផ្ទះនោះក៌មានរបបយកលុយមួយអង្គភាពដែរ ពួកគាត់បាននិយាយថាមិនដឹងនៅអង្គភាពខាងណានោះទេ? ដោយខ្លាចអំណាចរបស់លោកឯមសុខុម ពួកគាត់មិនហ៊ានសួរនាំនោះទេ ? ថាប៉ុន្មានអង្គភាពគឺប៉ុណ្ណឹងហើយ ហ៊ានតែចរចាមិនត្រូវនោះ ប្រាកដជា លោកឯមសុខុម ចាប់បញ្ជូនឲ្យនាយសង្កាត់ជាក់ជាមិនខាននោះឡើយ។
ជាក់ស្តែងនៅយប់ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២២ អង្គភាពសារព័ត៌មានយើងបានចុះទៅយកព័ត៌មាននៅ ចំណុចអូរចម្លងត្រែង ក្នុងភូមិក្រាំងធ្នង់ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺបានឃើញរថយន្តស៊េរីទំនើបឈប់ចតហើយម្ចាស់ដេកអង្រឹងទាំងយប់ទាំងថ្ងៃចាំយកលុយពី ប្រជាពលរដ្ឋ និងឈ្មួញដឹកបទល្មើសព្រៃឈើឆ្លងកាត់នៅផ្ទះប្រជាពលរដ្ឋមួយកន្លែងចំណុចអូរចម្លងត្រែង ក្នុងភូមិក្រាំងធ្នង់ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺទៅវិញ ខណៈដែលកន្លងមកលោក ឈាង តុលា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ មិនបានបញ្ជាឱ្យយកលុយពីបទល្មើសព្រៃឈើនោះឡើយ ប៉ុន្តែលោក ឯម សុខុម បែរជាប្រព្រឹត្តខុសពីបទបញ្ជារបស់ថ្នាក់លើទៅវិញសង្ស័យរកប្រាក់ក្រៅបន្ថែមឲ្យលើសពីរប្រាក់ខែរបស់រដ្ឋនោះ។ ភ្លាមៗនោះដែរបន់ព្រះសំពះទេវតាមិនជួយមានគោយន្តកន្ត្រៃចំនួន០៥គ្រឿងដឹកជញ្ជូនឈើមកឈប់មុខស្នាក់ការកុងត្រូលជជុះរបស់លោក ឯម សុខុម ជាមន្ត្រីមន្ទីរកសិកម្មខេត្តនោះ(ដែលជាផ្ទះរបស់ប្រជាពលរដ្ឋ) ក្នុងភូមិ ឃុំ ខាងលើនោះ លោក ឯម សុខុមបានស្រែកឲ្យពួកគោយន្តបើកចេញឲ្យលឿនទៅគេថតជាប់ឥឡូវហើយ លោក មិនបង្ក្រាបនោះទេបើទោះបីជាប្រជាពលរដ្ឋ និងអ្នកសាព័ត៌មានរាយការណ៍ជូនលោកហើយក៏ដោយចុះ គឺលោកបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនបទល្មើសព្រៃឈើ ផ្ទុយពីបទបញ្ជាររបស់លោក ឈាង តុលា។ បើតាមការឱ្យដឹងពីប្រជាពលរដ្ឋ ដែលរកស៊ីដឹកអុសម៉ែត្រ ដឹកបង្គោរបងដើម្បីចិញ្ចឹមឆ្នាំងបាយ និងបង់លុយធនាគារ ថារាល់ការដឹកជញ្ជូនឆ្លងកាត់ផ្ទះប្រជាពលរដ្ឋ ចំណុច( អូរចម្លងត្រែង )ដែលលោកឯម សុខុម មន្ត្រីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដាក់ស្នាក់ការកុងត្រូលជជុះនេះ គឺត្រូវតែបង់លុយឱ្យពួកគាត់ បើមិនបង់លុយទេច្បាស់ជាចាប់បង្ក្រាបជាក់ជាមិនខានឡើយ។ ដោយកន្លែងផ្ទះប្រជាពលរដ្ឋ (ស្នាក់ការកុងត្រូលជជុះ)នេះមាន៣ស្ថាប័នគឺទី០១. លោក ឯម សុខុម មន្ត្រីមន្ទីរកសិកម្ម ទី០២. ម្ចាស់ផ្ទះឈ្មោះ វ៉ាន់ និងទី០៣. មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ ដោយតម្រូវឱ្យបង់លុយក្នុង០១គោយន្តចាប់ពី២ម៉ឺនរៀល ដល់៥ម៉ឺនរៀល ដូចនេះពួកគាត់ជាប្រជាពលរដ្ឋត្រូវបង់ឱ្យ ពួកគាត់ជំនាញនិងម្ចាស់ផ្ទះស្នាក់នៅនោះ ចាប់ពី៦ម៉ឺនរៀល ដល់១៥ម៉ឺនរៀលតាមដឹកតិចឬដឹកច្រើន។
ប្រជាពលរដ្ឋដដែលបានបន្តទៀតថា គាត់បានទៅខ្ចី ចងការលុយពីធនាគារ ឯកជនដើម្បីទិញគោយន្តធ្វើស្រែផង ហើយខែទំនេរយកគោយន្តដឹកអុសគ្រាន់បានចិញ្ចឹមឆ្នាំងបាយ។ ហើយជារៀងរាល់ថ្ងៃពួកគាត់ដឹកអុស ដឹកបង្គោលរបងចំនេញបានប្រាក់បន្តិចបន្តួចគ្រាន់ចិញ្ចឹមជីវិត និងបង់លុយការប្រាក់ធនាគា ហើយកន្លងមកម្ចាស់ផ្ទះនៅចំណុច( អូរចម្លងត្រែង)នោះមិនដែលហ៊ានយកលុយពីពួកគាត់នោះទេ ចាប់តាំងពីលោក ឯម សុខុម មកបើកស្នាក់នៅជាមួយ ស្រាប់តែ ម្ចាស់ផ្ទះ ឈ្មោះ វ៉ាន់ នោះគ្មានតួរនាទីអីសោះ បែរជាជំរិតទារលុយពីពួកគាត់ជាប្រជាពលរដ្ឋដែរ។ ពួកគាត់មានការងឿងឆ្ងល់ថាតើ សមត្ថកិច្ចជំនាញជាច្រើនស្ថាប័ន មានប្រាក់ខែជាប្រចាំហើយ ចុះហេតុអ្វីបានជាមកដាក់ស្នាក់ការ និងដាក់កុងត្រូលជជុះ ជំរិតទារលុយពីពួកគាត់ជាប្រជាពលរដ្ឋទៀត ឬមួយក៏ថ្នាក់លើជាអ្នកបញ្ជារមកជិះជាន់ប្រជាពលរដ្ឋហើយក៌ជាម្ចាស់ឆ្នោតផងដែរ ហើយមិនតែប៉ុណ្ណោះ ចុះម្ចាស់ផ្ទះ ឈ្មោះ វ៉ាន់ នោះមានតួនាទីអីដែរ បានជាសំឡុតគំរាមពួកគាត់យកលុយដែរ?។
ប្រជាពលរដ្ឋ ធ្វើការសំណូមពរដល់លោក ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ និងឯកឧត្តម អភិបាលខេត្តកំពង់ស្ពឺចាត់មន្ត្រីជំនាញចុះពិនិត្យមើលទង្វើររបស់លោក ឯម សុខុម មន្ត្រីមន្ទីរកសិកម្ម មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺនិង ម្ចាស់ផ្ទះឈ្មោះ វ៉ាន់ ដែលជំរិតយកលុយពីប្រជាពលរដ្ឋរាល់ថ្ងៃនេះផងទាន។
អង្គភាពសារព័ត៌មានយើង ចុះផ្សាយនេះគ្មានគោលបំណងអ្វី ក្រៅអំពី ការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ ទ្រព្យសម្បត្តិធនធានធម្មជាតិ ក៏ដូចជា សេចក្តីរាយការណ៍ ជូនថ្នាក់ដឹកនាំក្នុងខេត្តកំពង់ស្ពឺនិង គ្រប់ៗក្រសួងពាក់ព័ន្ធ ដើម្បីលោកបានជ្រាបជាព័ត៌មានជាពិសេសនោះ គឺជាសេចក្តីរាយការណ៌មួយជូនដល់ លោក អ៊ុ វេង សុខុនរដ្ឋមន្ត្រីក្រសួងកសិកម្មនិងនេសាទ បានជ្រាបព័ត៌មានស្តីពី ភាពអសកម្ម របស់ពួក អស់លោកមន្ត្រីថ្នាក់ក្រោម ដើម្បីតែផលប្រយោជន៍ ក៏មានពួកមន្ត្រីខិលខូចមួយចំនួនតូច ចូលខ្លួនទៅរួមគំនិត ឃុបឃិតគ្នាជាមួយពួកឈ្មួញទុច្ចរឹត ថែមទៀតផង នាពេលកន្លងមក ក៏ដូចក្នុងពេលបច្ចប្បន្ននេះម្យ៉ាង ។
គួររំលឹកផងដែរថា អង្គភាពសារព័ត៌មានយើងបានធ្វើការផ្សព្វផ្សាយពីរលោកឯមសុខុមមួយរយៈពេលកន្លងមកនោះពីបញ្ហាដាក់កុងត្រូលនៅចំណុចខាងលើគឺមានភាពស្ងប់ស្ងាត់តែមួយរយះតែប៉ុណ្ណោះក្រោយមកលើសដើម។ អង្គភាពសារព័ត៌មានយើងខ្ញុំ សូមស្វាគមន៍លោកអ្នកគ្រប់ពេលវេលា រាល់ការបកស្រាយបំភ្លឺ ពីគ្រប់ក្រសួង និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងសាម៉ីខ្លួនជានិច្ច រៀងរាល់ម៉ោងធ្វើរការ ដើម្បីឆ្លុះបញ្ចាំងស្ដីអំពីការពិត សុក្រិត្យ និងយុត្តិធម៌ តែប៉ុណ្ណោះ ៕