កម្ពុជាផ្លាស់ប្តូរជីវិតរបស់ខ្ញុំ ខ្ញុំមិនអាចក្លាយជាម្តាយដ៏ល្អ ម្នាក់ទេ បើគ្មានកម្ពុជា

ភ្នំពេញ៖  ប៉ុន្មានថ្ងៃកន្លងមកនេះ មានការចាប់អារម្មណ៍ខ្លាំងនៅលើវត្តមានតារាសម្តែងអន្តរជាតិលោកស្រី Angelina Jolie ដែលបានបង្ហាញវត្តមាននៅលើកទឹកដីនៃខេត្តសៀមរាប ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ។ ធ្វើឲ្យគេកំពុងចាប់អារម្មណ៍នៅពេលនេះក្រោយពីលោកស្រីបានបញ្ចេញសារដ៏រំភើបដែលប្រជាជនកម្ពុជាបានលឺហើយពិតជាពេញចិត្តខ្លាំង។

 

លោកស្រី Angelina Jolie ទម្លាយអារម្មណ៍ពិតលើគណនីសង្គមរបស់ខ្លួន យ៉ាងវែង ពេញដោយខ្លឹមសារបង្កប់ក្ដីរំភើបដូចតទៅ៖«ប៉ុន្មានថ្ងៃនៅប្រទេសកម្ពុជាក្នុងចំណោមប្រជាជនដែលពោរពេញដោយភាពកក់ក្ដៅ ខ្ញុំមានអារម្មណ៍ថាធូរស្បើយខ្លាំងណាស់។ ទីនេះតែងជាប្រទេសដ៏អស្ចារ្យសម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ។រីករាយដែលបានជួបជុំមិត្តភ័ក្តិ និងសហការីនៅមូលនិធិ MJP ក្នុងស្រុកសំឡូត។ ក្រុមការងារក្នុងស្រុកទាំងអស់បានដំណើរការកម្មវិធីសុខភាព ការអប់រំ និងការអភិរក្ស។ ខ្ញុំបានចំណាយពេលខ្លះជាមួយនឹងមន្ត្រីអនុប្រធានអនុរក្សព្រៃឈើ ពិភាក្សាគ្នាពីការទន្ទ្រានដី ការបរបាញ់ និងការគូសផែនទីផ្លូវល្បាតផងដែរ។»ម្សិលមិញនេះដែរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានក៏បានអញ្ជើញជួបផ្ទាល់ជាមួយនឹង Angelina Jolie ដោយបានថ្លែងអំណរគុណដែលអ្នកស្រីក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារ និង អភិរក្សធនធានធម្មជាតិនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងនៅសំឡូត និងការសហការលើផ្នែកផ្សេងៗទៀត។ មុននេះផងដែរលោកស្រីបានបង្ហាញវត្តមានដ៏ភ្ញាក់ផ្អើលនៅក្នុងទឹកដីនៃខេត្តសៀមរាប ខេត្តបាត់ដំបង និងរាជធានីភ្នំពេញផងដែរ។

 

គួរបញ្ជាក់ដែរថា តារាសម្តែង ហូលីវូដដ៏ល្បីល្បាញលោកស្រីAngelina Jolie បានមកធ្វើទស្សនៈកិច្ចនៅប្រទេសកម្ពុជា លើកដំបូងក្នុងឆ្នាំ២០០០ បានជាប់ចិត្តជាមួយសម្រស់នៃប្រទេសកម្ពុជា ។ក្នុងឆ្នាំ២០០៣ គាត់បានបង្កើតកម្មវិធីអភិវឌ្ឍន៍ឈ្មោះម៉ាដក្សចូលីភីត ក្នុងការអភិរក្សតំបន់ព្រៃនាតំបន់មួយនៅកម្ពុជា ។ លោកស្រីក៏មានកូនចញ្ចឹមដែលទទួលយកពីកម្ពុជាឈ្មោះម៉ាដុក និងធ្លាប់បានផលិតភាពយន្តស្តីពីរបបខ្មែរក្រហមរឿងមុនដំបូងខ្មែរក្រហសសម្លាប់ប៉ារបស់ខ្ញុំ។ លោកស្រីធ្លាប់ថ្លែងថា «កម្ពុជាផ្លាស់ប្តូរជីវិតរបស់ខ្ញុំ ខ្ញុំមិនអាចក្លាយជាម្តាយដ៏ល្អម្នាក់ទេ បើគ្មានកម្ពុជា» ៕

អត្ថបទដែលជាប់ទាក់ទង