សពបុរសម្នាក់មានលក្ខណះហើមស្អុយទៅហើយត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ អណ្តែតទឹកទន្លេសាប បន្ទាប់ពីបាត់ខ្លួន អស់រយះពេល៣យប់

ភ្នំពេញ៖ ប្រទះឃើញសាកសពនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ១០និង១៥នាទី ព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចច្រាំងទន្លេសាបស្ថិតនៅ ក្រុមទី៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សពបុរសរូបនោះ ត្រូវបានក្រុមគ្រួសារអោយដឹងថា ឈ្មោះ បូ ណារិទ្ធអាយុ ៣៩ឆ្នាំ ស្នាក់នៅផ្ទះ លេខ ៩៤H ផ្លូវ ផ្សារ ឆេរកូភូ មិ ក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ ៦ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សពបុរសនោះ បានអណ្តែតរសាត់តាមខ្យល់ មកទើនឹងកំប្លោក នៅច្រាំងទន្លេ ហើយ ត្រូវបាន ប្រជាពលរដ្ឋ រស់នៅតាមដងទន្លេ ប្រទះឃើញ រាយការណ៍ ប្រាប់នគរបាលមូលដ្ឋាន ស្រង់យកដាក់លើច្រាំងដើម្បីត្រួតពិនិត្យ ។

តាម ស្រ្តី ជាកម្មាការីនីកាត់ដេរ ត្រូវជាប្រពន្ធ បានអោយដឹងថា ប្តី របស់គាត់ មានជំងឺប្រចាំកាយ ហើយ បានចេញពីផ្ទះ នៅវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី២២ ខែ កុម្ភះឆ្នាំ ២០២២ មិនដឹងទៅណានោះទេ ។បន្ទាប់ពីបាត់ខ្លួន ព្រឹកឡើងគាត់ក៍បានទៅរាយការណ៍ប្រាប់នគរបាលមូលដ្ឋាន ផងដែរ ។លុះរំលង់បាន៣យប់ ស្រាប់តែ គាត់ទទួលដំណឹងថា មានសពអណ្តែតទឹកក៍បានមកមើល ទើបដឹងថា ជាសពប្តីរបស់គាត់។
សពបានស្លាប់ដោយសារតែលង់ទឹក ។ ទោះបីជាយ៉ាងណា គេពុំដឹងថា បុរសរូបនោះលោតទឹកសម្លាប់ខ្លួន ឬក៍រអិលធ្លាក់ទឹកស្លាប់នោះឡើយ។ សព ត្រូវបានក្រុមគ្រួសារនាំ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង