ជនជាប់ចោទម្នាក់ ធ្វើសកម្មភាពរំលោភសេពសន្ថវៈ រួចព្យាយាមរត់គេចខ្លួនបាត់ស្រមោល អស់រយៈពេល៥ឆ្នាំ ទើបត្រឡប់មកផ្ទះវិញ សមត្ថកិច្ចក្របួចជាប់
ខេត្តកណ្ដាល៖ ចាប់ខ្លួននេះ.ធ្វើឡើងនៅថ្ងៃទី២៤. ខែកុម្ភៈ. ឆ្នាំ២០២២ ចំណុចភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ជនជាប់ចោទម្នាក់. ធ្វើសកម្មភាពរំលោភសេពសន្ថវៈ រួចព្យាយាមរត់គេចខ្លួនបាត់ស្រមោលអស់រយៈពេល៥ឆ្នាំ ទើបត្រឡប់មកផ្ទះវិញ តែទោះជាយ៉ាងណាក៏មិនគេចផុតពីសមត្ថកិច្ចបាន ត្រូវសមត្ថកិច្ចក្របួចជាប់ដោយអនុវត្តតាមដីការបស់សាលាដំបូងខេត្តកណ្ដាល។
ជនជាប់ចោទឈ្មោះ ព្រិល ម៉ូ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្ន ភូមិ ព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៖១៦៨ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ របស់លោក ផូង វណ្ណ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈ.ដែលប្រព្រឹត្តនៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧។
សមត្ថកិច្ចនគរបាលជំនាញកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្តកណ្ដាលដើម្បីចាត់ការតាមនីតិវិធីច្បាប់៕