ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៣៧២នាក់ (ករណីនាំចូល២៨នាក់ និងសហគមន៍៣៤៤នាក់), ជាសះស្បើយ៤៧៦នាក់ និងគ្មានអ្នកស្លា.ប់នោះទេ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៣៧២នាក់ ក្នុងនោះករណីនាំចូលចំនួន២៨នាក់ និងឆ្លងក្នុងសហគមន៍៣៤៤នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៤៧៦នាក់ និងគ្មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២៩,៩២០នាក់, អ្នកជាសះស្បើយសរុបចំនួន១២៣,៣៥៣នាក់, ស្លាប់សរុបចំនួន៣,០៣២នាក់៕