សមត្ថកិច្ច២នាក់ រងរបួសធ្ងន់ ដោយសារជនសង្ស័យម្នាក់ យកកាំបិតចាក់
ភ្នំពេញ: កាលពីយប់ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុចគល់ស្ពានជ្រោយចង្វារត្រើយខាងកើតបានរត់ ទៅដល់ភូមិដើមគរ ក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយសង្វារ។
ដំបូងឡើយជនសង្ស័យម្នាក់កំពុងឈរលក់គ្រឿងញៀននៅជិតតារាងបាល់ ជាប់គល់ស្ពានជ្រោយចង្វារ ត្រើយខាងកើត សមត្ថកិច្ចឃើញដូច្នោះ ក៏បានចូលទៅចាប់ជនសង្ស័យក៏ប៉ុន្តែជនសង្ស័យរើបម្រះបានដកកាំបិតពីចង្កេះចាក់ទៅលើសមត្ថកិច្ចបណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់ហើយ សមត្ថកិច្ចដែលនៅជិតនោះក៏ធ្វើសកម្មភាពដកកាំភ្លើងបាញ់ឡើងលើគម្រាមចំនួនពីរគ្រាប់ធ្វើឲ្យជនសង្ស័យភ័យរត់ចេញពីកន្លែងកើតហេតុតាមមាត់ទន្លេឆ្ពោះទៅទិសខាងជើងចម្ងាយប្រហែល១គីឡូ ក៏សំងំក្នុងបន្ទាប់ជួលមួយ ។ សមត្ថកិច្ចមូលដ្ឋានិងសមត្ថកិច្ចប្រឆាំងគ្រឿងញៀន រួមទាំងកងរាជអាវុធហត្ថ ឡោមព័ទ្ធ កន្លែងកើតហេតុនេះក៏បានវ៉ៃទម្លុះទ្វារ ស័ង្កសីដើម្បីចាប់ជនសង្ស័យ ខណៈពេលនោះជនសង្ស័យស្ទុះមកចាក់ត្រូវកងរាជអាវុធហត្ថម្នាក់ទៀតបណ្ដាលឲ្យរងរបួស ភ្លាមៗបានបញ្ជូន ទៅមន្ទីរពេទ្យ ពេលនោះសមត្ថកិច្ចបានផ្ទុះអាវុធជាច្រើនគ្រាប់បន្ថែមទៀត ក្នុងប្រតិបត្តិការបង្ក្រាបជនសង្ស័យនេះបានប្រើរយៈពេលកន្លះម៉ោងទើបចាប់បានជនសង្ស័យដែលជាអ្នកចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅភូមិកើតហេតុខាងលើ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបាននាំខ្លួនជនសង្ស័យចែកចាយគ្រឿងញៀន យកទៅសួរនាំនិងចាត់ការ បន្តតាមនីតិវិធីនែច្បាប់៕