ឃាត់ជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាព (យកកាំដាវកាប់លើជនរងគ្រោះ បែកក្បាលចំហៀងខាងស្ដាំ និងពកក្បាលពីក្រោយ

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២២ ចំណុច ផ្លូវលំ ក្រុមទី៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
– ជនរងគ្រោះឈ្មោះមាស ណារ៉ាក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅ សិស្សស្នាក់នៅផ្ទះលេខ៦១៨ ផ្លូវលំ ក្រុមទី០៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ6 ខណ្ឌឫស្សីកែវ (រងរបួសក្បាលចំហៀងខាងស្ដាំដេរប្រាំថ្នេរ)។
– ជនសង្សយ័ទី១ឈ្មោះមុី មករា ភេទប្រុស ជនជាតិខ្មែរ អាយុ២៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះលេខ ផ្លូវលំ ភូមិបឹងឈូក សង្កាត់គឺឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(មានសារធាតុញៀន អវិជ្ជមានកូវិត១៩។
– ជនសង្សយ័ទី២ឈ្មោះមុី កុម្ភ: ភេទប្រុស ជនជាតិខ្មែរ អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ ផ្លូវលំ ភូមិបឹងឈូក សង្កាត់គឺឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(មានសារធាតុញៀន អវិជ្ជមានកូវិត១៩ ។
វត្ថុតាងដកហូត
– ដាវចំនួន០១មានប្រវែងប្រាំបីតឹក។
ជនរងគ្រោះឈ្មោះមាស ណារ៉ាក់ បានចុចទូរសព្ទ័របស់ខ្លួននៅក្នុងផ្ទះឃើញសារសំលេងឌឺដងពីជន់សង្សយ័លុះដល់វេលាម៉ោង១៣ និង៥០នាទី ថ្ងៃ ខែ ឆ្នាំដដែល ជនរងគ្រោះក៏បានដើរទៅផ្ទះជនសង្សយ័ដើម្បីសួរនាំ ពេលដើរតាមផ្លូវបានជនសង្សយ័ឈ្មោះមុី មករាក៏ជជែកគ្នាបណ្តាលឲ្យទំនាស់ពាក្យសំដី បានប្រតាយប្រតប់គ្នា ជនសង្សយ័ឈ្មោះមុី កុម្ភះ(ត្រូវជាប្អូន) បានឃើញក៏ទាញដាវរត់ចេញពីផ្ទះខ្លួនមកឲ្យ ឈ្មោះមុី មករា ៗបានកាប់ទៅលើជនរងគ្រោះចំនួន០១ដាវ ហើយជនសង្ស័យឈ្មោះមុី កុម្ភៈ បានចាប់ក្បាលជនរងគ្រោះបោកទៅនឹងជញ្ចាំងថ្មរ បណ្ដាលអោយជនរងគ្រោះរងរបួសបែកក្បាលចំហៀងខាងស្ដាំ និងពកក្បាលពីក្រោយធ្ងន់ ក្រោយកើតហេតុក្រុមគ្រួសារជនរងគ្រោះបានប្ដឹងរាយការណ៍មកសមត្ថកិច្ចចុះបង្រ្កាប និងឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់ ព្រមទាំងវត្ថុតាងខាងលើ ចំពោះជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ចូនទៅមន្ទីពេទ្យកាលម៉ែត្រ ។
ជនសង្ស័យទាំង០២ រួមទាំងវត្ថុតាងដកហូតបានខាងលើ កន្លងជំនាញខណ្ឌ ប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ចូនទៅសាលាតំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង