បញ្ជូនជនសង្ស័យម្នាក់ រំលោភកូនស្រីចុង ជាអនីតិជនទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យៈ នៅថ្ងៃទី២៨ខែ កុម្ភៈ ឆ្នាំ២០២២នេះ នគរបាលបញ្ជូនជនសង្ស័យម្នាក់រំលោភកូនស្រីចុងជាអនីតិជនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធី។ លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថាជនសង្ស័យឈ្មោះស៊ុន ពេជ្រ អាយុ៣៩ ឆ្នាំជាឪពុកចុងនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។ ជនសង្ស័យម្នាក់នេះចាប់រំលោភកូនស្រីចុងបានសម្រេចម្តងរួចមកតែ លើកទី០២ ជាប់ខ្នោះ ព្រោះម្តាយភ្ញាក់ទាន់ផ្អើលឆោឡោទាំងយប់ប្តឹងឲ្យនគរបាលចាប់ខ្លួន នៅវេលាម៉ោង០១យប់រំលងអធ្រាត្រថ្ងៃទី២៦ខែ កុម្ភៈ ឆ្នាំ២០២២ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ជននេះបានធ្វើសកម្មភាពចាប់រំលោភកូនស្រីចុងរបស់ខ្លួន ឈ្មោះ ព ស យ អាយុ១៣ឆ្នាំ នៅនឹងផ្ទះ ។
ក្រោយពីទទួលបណ្តឹងពីស្ត្រីជាម្តាយនិងក្មេងស្រីរងគ្រោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ បានចុះទៅឃាត់ខ្លួនឈ្មោះស៊ុន ពេជ្រ ជាឪពុកចុងមកសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់កូនស្រីចុងរំលោភពិតមែន លើកទី១បានសម្រេច និងលើកទី២ ម្តាយននាងភ្ញាក់ទាន់ ហើយប្តឹងនគរបាលឲ្យចាប់ខ្លួនតែម្តង ។
លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងយ៉េនឌ័រ បានបញ្ជាក់ថា ផ្អែកតាមបណ្តឹងរបស់ម្តាយនិងការបំភ្លឺពីក្មេងស្រីរងគ្រោះ ព្រមទាំងចម្លើយសារភាព ។ជនសង្ស័យឈ្មោះ ស៊ុន ពេជ្រ ត្រូវកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីហើយដែរ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០១យប់រំលងអធ្រាត្រថ្ងៃទី២៦ខែ កុម្ភៈ ឆ្នាំ២០២២ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ៕

អត្ថបទដែលជាប់ទាក់ទង