ជនសង្ស័យពីរនាក់ ជិះម៉ូតូឌុបគ្នា ធ្វើសកម្មភាព ឆក់កាបូប តាមដងផ្លូវ
កណ្ដាល: នៅថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០២១ នៅចំណុចក្រុមហ៊ុន 7NG ស្ថិតក្នុងភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ជនរងគ្រោះ ឈ្មោះ ជា សុខហៀង ភេទស្រី អាយុ ៤៦ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យ ចំនួនពីរនាក់ ទី១-ឈ្មោះ តាវ ម៉េងហេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល, ទី២-ឈ្មោះ សុផល បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ព្រែកស្កូវ ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។
ចំណែកវត្ថុតាងចាប់យកបាន មានម៉ូតូម៉ាក HONDA Dream C125 ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JC-1440 ចំនួន ១គ្រឿង, ទូរស័ព្ទម៉ាក OPPO A15 ពណ៌ខ្មៅ ចំនួន ១គ្រឿង, កាបូបស្ពាយ ពណ៌ខ្មៅ ១ និងអាវសាច់ក្រណាត់ដៃវែង ពណ៍ខ្មៅ ១ ។
ជនរងគ្រោះ និងប្តី បានជិះម៉ូតូពីផ្ទះ មកដីរបស់ខ្លួន នៅចំណុចក្រុមហ៊ុន 7NG ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ដោយឈ្មោះ ថាច ច័ន្ទសុខន ជាប្តីជាអ្នកឌុប ឯជនរងគ្រោះ ជិះនៅពីក្រោយ មានស្ពាយកាបូប ពណ៌ខ្មៅ១។ លុះមកដល់ម៉ោង ១០និង៣០នាទីព្រឹក ខណៈជិះមកដល់ ចំណុចកើតហេតុ ស្រាប់តែមាន ជនសង្ស័យពីរនាក់ បានជិះម៉ូតូ១គ្រឿង តាមពីក្រោយ រួចបានធ្វើសកម្មភាព ឆក់យក កាបូបស្ពាយ ពីជនរងគ្រោះ រួចព្យាយាមជិះម៉ូតូ រត់គេចខ្លួន សំដៅទៅផ្លូវជាតិលេខ៨ ភ្លាមនោះ ជនរងគ្រោះ បានស្រែកឆោឡោថា ចោរៗឆក់កាបូប ស្របពេលនោះ កម្លាំងសមត្ថកិច្ចជំនាញ ផែ្នកនគរបាលយុត្តិធម៌ កំពុងចុះល្បាត ក្នុងភូមិសាស្ត្រ ប្រទះឃើញ ក៏បានជិះដេញតាមជនសង្ស័យ និងធ្វើការទាក់ទងកម្លាំងប៉ុស្តិ៍ទាំង១៨ ធ្វើការពួនស្ទាក់ រហូតឃាត់ខ្លួនជនសង្ស័យបាន យកមកអធិការដ្ឋាន នគរបាលស្រុក ចាត់ការតាមនីតិវិធីច្បាប់ ៕