អគ្គិភ័យមួយបានឆាបឆេះហាងបាបារាំង មួយកន្លែង បណ្តាលមកពីការផ្សារដែក ធ្លាក់កម្ទេចធូកបង្កជាអគ្គិភ័យ
ភ្នំពេញ៖ នៅ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចផ្ទះលេខ២៨ ផ្លូវ១៣៦ ក្រុម១៧ ភូមិ១២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយត្រូវបានរលត់ទៅវិញហើយ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៦គ្រឿង។
ម្ចាស់ទីតាំងខាងលើ មានឈ្មោះ ស៊ុម លាភ ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរ ម្ចាស់ហាង Amazing។
កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន ៦គ្រឿង ក្នុងនោះការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ៤គ្រឿង ប្រេីប្រាស់ទឹកអស់ ៤ឡាន និងរថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន។
ករណីគ្រោះអគ្គិភ័យនេះ ពុំបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសឡើយ។ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញសម្ភារៈពិដានខាងលើ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងលើ។ ប្រតិបត្តិការនេះ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការគ្រប់គ្រងបាន នាថ្ងៃខែដដែល។ មូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះ គឺបណ្តាលមកពីការ ផ្សារដែកបង្កជាអគ្គិភ័យ៕