សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ខ្ញុំត្រូវ បានបញ្ជាក់ថាអវិជ្ជមានកូវីដ.១៩
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, ខ្ញុំត្រូវ បានបញ្ជាក់ថាអវិជ្ជមានកូវីដ.១៩ ! ។
សម្តេចបានបង្ហោះលើផេកផ្លូវការ របស់សម្តេចថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ក្រោយពីការធ្វើតេស្តជាថ្មីម្តងទៀតខ្ញុំត្រូវបានបញ្ជាក់ថាអវិជ្ជមានកូវីដ.១៩។
ហេតុដូចនេះខ្ញុំត្រូវបញ្ចប់ការធ្វើចត្តាឡីសក័និងចេញធ្វើការងារធម្មតាឡើងវិញ។
សម្តេចតេជោ ហ៊ុនសែន សូមជូនបងប្អូនជនរួមជាតិសូមជួបតែសេចក្តីសុខសេចក្តីចម្រើន។
សូមបញ្ជាក់ថា, ២ថ្ងៃកន្លងទៅសម្តេចតេជោ មានប្រសាសន៍ថា, បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ដោយសារខ្ញុំបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ.១៩។
ដើម្បីធានាកុំឱ្យមានការឆ្លងបន្តដែលអាចចេញពីខ្លួនខ្ញុំក្នុងពេលកំពុងមានការសង្ស័យខ្ញុំសម្រេចដាក់ខ្លួនធ្វើចត្តាឡីស័កមួយរយ:ពេលខ្លីសិន។
ខ្ញុំនឹងរស់នៅដាច់ដោយឡែកតែខ្ញុំនៅតែបន្តធ្វើការតាមទម្លាប់ដូចដែលខ្ញុំបានធ្វើកាលពីធ្វើចត្តាឡីស័ក៣លើកមុនៗនោះដែរ។ ខ្ញុំមិនទាន់លុបចោលកម្មវិធីសម្រាប់សប្តាហ៍ក្រោយនៅឡើយទេ។ខ្ញុំនឹងបន្តធ្វើតេស្តដើម្បីបញ្ជាក់ពីលទ្ធផលវិជ្ជមានឬ អវិជ្ជមានកូវីដ.១៩ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក សម្រាប់រូបខ្ញុំដែលខ្ញុំនឹងជូនព័ត៌មានតាមក្រោយ៕