បញ្ជូនខ្លួនជនសង្ស័យ ៨ នាក់ ទៅកាន់ទៅតុលាការ ជាប់ពាក់ព័ន្ធនឹងករណីធាក់វាយ គំរាមយកម៉ូតូ យ៉ាងសកម្ម និងឆក់ ចំនួន ៣ ករណីផ្សេងគ្នា

ភ្នំពេញៈ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ជាប់ពាក់ព័ន្ធនឹងករណីធាក់វាយ គំរាមយកម៉ូតូ យ៉ាងសកម្ម និងឆក់ ចំនួន ៣ ករណីផ្សេងគ្នា នៅក្នុងរាជធានីភ្នំពេញ ក្រោយពីបានបង្ហាញមុខជនសង្ស័យទាំងនោះ រួចមក។
ជនសង្ស័យ ដែលបង្ក្រាបបាន មាន ៣ ករណីផ្សេងគ្នា រួមមានៈ ករណីទី១ ធ្វើសកម្មភាពឆក់ នៅសង្កាត់ពងទឹក ជនសង្ស័យមានបក្ខពួក ២ នាក់ ជាបុរស ទី១-ឈ្មោះ ស៊ុន ឡេ អាយុ ២៦ឆ្នាំ និងទី២-ឈ្មោះ ហួរ ណាង អាយុ ២៩ឆ្នាំ ទាំងពីរនាក់ មានមុខរបរមិនពិតប្រាកដ។
ករណីទី២ ធ្វើសកម្មភាពឆក់ នៅសង្កាត់ព្រៃស ជនសង្ស័យមានបក្ខពួក ៣នាក់ ទី១-ឈ្មោះ រ៉េន លីណា អាយុ ២០ឆ្នាំ ទី២-ឈ្មោះ នឹម រះ អាយុ ១៨ឆ្នាំ និង ទី៣-ឈ្មោះ ធី ចាន់ដារ៉ា អាយុ ១៨ឆ្នាំ យុវជន ជាជនសង្ស័យ ទាំងបីនាក់នេះ មានមុខរបរ មិនពិតប្រាកដ ដូចគ្នា។
ករណីទី៣ ធ្វើសកម្មភាពវាយគំរាមយកម៉ូតូ នៅសង្កាត់ព្រៃស ជនសង្ស័យមានបក្ខពួក ៣ នាក់ ទី១-ឈ្មោះ ហេង សេងហៃ អាយុ ៣២ឆ្នាំ ទី២-ឈ្មោះ រុន រា អាយុ ២៣ឆ្នាំ និងទី៣-ឈ្មោះ ភាព សុខហេង អាយុ ១៨ឆ្នាំ ជនសង្ស័យជាមនុស្សប្រុស ទាំងបី មានមុខរបរមិនពិតប្រាកដ។
បន្ទាប់ពីទទួលពាក្យបណ្ដឹង ពីជនរងគ្រោះរួច កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌដង្កោ ដឹកនាំដោយ លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការងខណ្ឌដង្កោ បើកការស្រាវជ្រាវកំណត់ មុខសញ្ញា ធ្វើការឃាត់ខ្លួនជនសង្ស័យ រយៈពេល២ថ្ងៃ ឃាត់បាន ៨នាក់ ជាបន្តបន្ទាប់ ដកហូតបានម៉ូតូ ៣គ្រឿង រួមនឹងវត្ថុតាងមួយចំនួនទៀត ដើម្បីធ្វើការសាកសួរ និងបាន កសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង ៨នាក់ ទៅតុលាការ ចាត់ការបន្ត តាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង