ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ជាមុខសញ្ញាឆក់កាបូបពីស្ត្រីម្នាក់ បណ្តាលឱ្យដួលបោកក្បាលស្លាប់ ស្រាវជ្រាវតាមឃាត់ខ្លួនបានហើយ

ភ្នំពេញ៖ ពេលនេះត្រូវកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបានហើយ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ជាមុខសញ្ញាឆក់កាបូបពីស្ត្រីម្នាក់បណ្តាលឱ្យដួលបោកក្បាលស្លាប់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនោះ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ប៉ា សុណ្ណរ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ អ៊ុក កនិកា ភេទស្រី អាយុ៤០ឆ្នាំ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
សម្ភារៈដែលបាត់បង់មានលុយដុល្លារអាមេរិក៥០០ដុល្លារ លុយខ្មែរ១លានរៀល ទូរស័ព្ទម៉ាកOppoមួយគ្រឿង។ សមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពឆក់យកកាបូបស្ត្រីរងគ្រោះប្រាកដមែន ៕

អត្ថបទដែលជាប់ទាក់ទង