ហាង ស្មងគោនិងប្រហិតធំ មួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះ
ភ្នំពេញ ៖ កាលពី ថ្ងែទី២ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ២១៧ ស្ថិតនៅភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ករណីអគ្គីភ័យនេះដែរបណ្ដាលឲ្យបុរសម្នាក់ ដែលជាអ្នកមើលការក្នុងហាងរលាកដៃរងរបួសស្រាល។
មុនពេលកើតហេតុ ម្ចាស់ហាងបានឃើញបំពង់ទុយោហ្គាសធ្លាយ និងបង្កជាអគ្គីភ័យឆាបឆេះនិងមានការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋបានរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍បាញ់ពន្លត់ តែដោយសារតែភ្លើងមានការឆាបឆេះមិនសូវជាខ្លាំងត្រូវបានបងប្អូនប្រជាពលរដ្ឋ បានទាយបំពង់ពន្លត់អគ្គីភ័យ ធ្វើការបាញ់អស់ជាច្រើនបំពង់ទើបរលត់ទៅវិញជាស្ថាពរ ដោយមិនរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ ។
ករណីនេះដែរក៏មានបុរសម្នាក់ដែលជាអ្នកមើលការក្នុងហាងបានរងរបួសត្រូវដៃបន្តិចបន្តួច ដោយឡែករថយន្តពន្លត់អគ្គីភ័យបានមកដល់ចំនួន២គ្រឿងដែរ តែមិនបានប្រេីទឹកបាញ់នោះទេ ៕