បុរសពីរនាក់បានស្លា..ប់.ភ្លា.មៗ នៅនឹងកន្លែងកើតហេតុ និងបុរសពីរនាក់ទៀត.រ.ង.រ.បួ.ស.ធ្ង.ន់ ករណីគ្រោះថ្នាក់ចរាចរណ៍

កណ្តាលៈ កាលពី យប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ បុរសពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងបុរសពីរនាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីម៉ូតូធុនធំបុកជាមួយម៉ូតូហុងដាឌ្រីមក្នុងទិសដៅបញ្ច្រាស់គ្នាពេញទំហឹង ហើយរថយន្តកុងតឺន័រមកកិនបន្ថែម តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
នៅមុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1X 4430 ជិះដោយបុរសពីរនាក់តាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែបុកគ្នាជាមួយម៉ូតូធុនធំមួយគ្រឿងម៉ាក YAMAHA R6 ពណ៌ខៀវ គ្មានស្លាកលេខ ជិះដោយបុរស២នាក់ធ្វើដំណើរបញ្ច្រាស់ទិសគ្នាក្នុងល្បឿនលឿន បណ្ដាលឲ្យម៉ូតូធុនធំដាច់ជាពីរ និងម៉ូតូហុងដាឌ្រីមខ្ទេចពីមុខ។ ភ្លាមនោះមានរថយន្តកុងតឺន័រមួយគ្រឿងបើកកិនពីលើជនរងគ្រោះថែមទៀត ហើយបើកបន្តទៅមុខបាត់ស្រមោល បណ្តាលឱ្យបុរសពីរនាក់ស្លាប់នៅនឹងកន្លែង និងបុរសពីរនាក់ទៀតរងរបួសធ្ងន់។
សមត្ថកិច្ចមូលដ្ឋាន ងសមត្ថកិច្ចជំនាញ ចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកកៀនស្វាយ រង់ចាំដោះស្រាយគ្នានាពេលក្រោយ។ ដោយឡែកសពជនរងគ្រោះទាំងពីរនាក់ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង