យុវជនម្នាក់បានស្លា,,ប់ ចំណែកម្ដាយរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូសណ្ដោង រទេះលក់ឆាក្តៅបត់ឆ្វេងដៃមិនប្រយ័ត្ន ត្រូវបាន រថយន្តបុកពេញទំហឹង និងរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ

ភ្នំពេញៈ កាលពី យប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចខាងកើត រោងចក្រអេសអិល (SL) ប្រហែល ១០០ ម៉ែត្រ ស្ថិតតាមបណ្ដោយផ្លូវ ៣៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ធី ខែត ភេទប្រុស អាយុ២៥ឆ្នាំ នៅមុខ រោងចក្រ កាណាឌីយ៉ា ត្រូវជាកូន ជាអ្នកបើកម៉ូតូសណ្តោងរទេះ និងម្តាយ រងរបួសធ្ងន់ មានឈ្មោះ ណាង អាយុជាង ៥០ឆ្នាំ ជនជាតិខ្មែរ។ អ្នកទាំងពីរ មានមុខរបរលក់ឆាក្តៅ ស្នាក់នៅ បន្ទប់ជួល ជិតកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើត នៅភូមិក្តុលក្រោម ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយបើកម៉ូតូសណ្តោងរទេះ ម៉ាកហុងដា សង់ការេ ពណ៌ក្រហម គ្មានស្លាកលេខ។ ចំណែកអ្នកបើករថយន្ត មិនត្រូវបានស្គាល់អត្តសញ្ញាណ នោះទេ ដោយបើករថយន្តលុចសុីស GX470 ស៊េរីឆ្នាំ២០០៣ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AD.9788 បើកបរដោយបុរសម្នាក់ ត្រូវបានឃាត់ខ្លួន។
ដំបូងឡើយ គាត់ឃើញពីរនាក់ ម្ដាយនិងកូន បានបើកម៉ូតូសណ្ដោងរទេះ មកពីលក់ឆាក្តៅវិញ បានជិះតាមបណ្តោយផ្លូវ ៣៧១ ក្នុងទិសដៅពីខាងលិច មកខាងកើត ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុច កើតហេតុខាងលើ ក៏បានបត់ឆ្វេងដៃ ក្នុងគោលបំណងចូលទៅក្នុងផ្លូវលំ ជាកន្លែងស្នាក់នៅ មិនប្រយ័ត្ន ក៏ស្រាប់តែមាន រថយន្តលុចស៊ីស GX470 បើកតាមបណ្តោយផ្លូវ ៣៧១ ក្នុងទិសដៅពីខាងកើត ទៅខាងលិច យ៉ាងលឿន បញ្ច្រាសទិសគ្នា បានមកបុកពេញ ទំហឹង បណ្ដាលឱ្យម៉ូតូសណ្ដោងរទេះ ដាច់ជាពីរ និងរងរបួសកូន និងម្ដាយយ៉ាងធ្ងន់ធ្ងរ ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ តែកម្មអកុសល កូនបានដាច់ខ្យល់ស្លាប់ (នៅក្នុងមន្ទីរពេទ្យ) ចំណែកឯរថយន្ត មិនទាន់អស់ល្បឿន ក៏បានរេចង្កូតបុក ចូលទៅសំយ៉ាបផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យបាក់ផ្លាកផ្សាយពាណិជ្ជកម្ម មួយដើមទៀត កល់ជាប់ទៅមុខលែងរួច រថយន្តខូចខាតផ្នែកខាងមុខ យ៉ាងដំណំ ។
ភ្លាមៗ គេឃើញតៃកុង បើកទ្វារចេញមក ខាងក្រៅ មានសភាពស្រវឹង ស្រាជោក មិនមានរងបួស ត្រូវបានប្រជាពលរដ្ឋ ចាប់ឲ្យសមត្ថកិច្ច យកទៅសួរនាំ និងបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង