បុរសម្នាក់បើក lexus lx 570 មួយគ្រឿង ហើយរេចង្កូតទៅបុកជាមួយនឹងរថយន្ត Range Rover បណ្ដាលឱ្យរងការខូចខាត

ភ្នំពេញ ៖ កាលពីយប់ ថ្ងៃសៅរ៍ ទី ០៥ ខែមីនា ឆ្នាំ ២០២២ នៅត្រង់ចំណុចផ្លូវបំបែកជាបួន តាមបណ្ដោយផ្លូវលេខ១៤៣ កែងនឹងផ្លូវលេខ ៣៩០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត lexus lx 570 មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BD-3339ធ្វើដំណើរតាមបណ្តោយផ្លូវ លេខ១៤៣កែងនិងផ្លូវ៣៩០ ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកជាមួយរថយន្ត range rover ពណ៌សពាក់ស្លាកលេខភ្នំពេញ2AU-7738បើកបរដោយនារីម្នាក់បញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើងបណ្ដាលឲ្យរថយន្ត range rover រកការខូចខាតចំហៀងខាងឆ្វេងចំណែករថយន្ត lexus 570 រងការខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំ។
សមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុដោយឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជាង១ម៉ោង ទើបភាគីទាំងពីរព្រមព្រៀងគ្នា ដោយខាងភាគីរថយន្ត lexus 570 ព្រមយករថយន្តRange Roverទៅជួសជុលឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿង៕

អត្ថបទដែលជាប់ទាក់ទង