ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ៣គ្រឿង

ខេត្តរតនគិរី÷នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ៣គ្រឿងនៅចំណុចក្នុងមន្ទីពេទ្យបង្អែកស្រុកបរកែវ ស្ថិតនៅភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ដោយមានការសម្របសម្រួលនិតិវិធី ពី លោក កែវ ភក្ដី និងលោក លាង អ៊ូ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី។
ជន សង្ស័យមានឈ្មោះ លី ប៊ុនហេង ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ស្រុកកំណើត ភូមិគគី ឃុំល្ងៀងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នរស់នៅ ភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ។
ចំណែកជនរងគ្រោះទី១ មានឈ្មោះ ឡា ផល្លាង ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិកាជូត ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី (បាត់ទូរស័ព្ទ១គ្រឿង ម៉ាកoppo ព៌ណក្រហម)។ ជនរងគ្រោះទី២ មានឈ្មោះ ឆុន វ៉ាន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិយ៉ាសោម ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី (បាត់ទូរស័ព្ទដៃម៉ាកMI ចំនួន១គ្រឿង) និងជនរងគ្រោះទី៣ មានឈ្មោះ ធា ធានី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិប៉ក់ពូ ឃុំប៉ក់ញៃ ស្រុកបរកែវ ខេត្តរតនគិរី (បាត់ទូរស័ព្ទ១ គ្រឿងម៉ាកvivoព៌ណខៀវ)។
ស្រាវជ្រាវ នាំខ្លួនជនសង្ស័យចំនួន០១នាក់ យកមកអធិការដ្ឋាននគរបាលស្រុកបរកែវសួរនាំ ក៏បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចទូរស័ព្ទដៃចំនួន០៣គ្រឿង ពិតប្រាកដមែន។
វត្ថុតាងដែលដកហូតរួមមាន÷ ១/ទូរស័ព្ទម៉ាកMl6a ចំនួន០១គ្រឿង (ចាស់), ២/ទូរស័ព្ទម៉ាក VIVO12 ចំនួន០១គ្រឿងបែកអេក្រង់(ចាស់)និង.៣/ទូរស័ព្ទម៉ាកOPPO F5 ចំនួន០១គ្រឿងដោយ ជនសង្ស័យបានបោះចោលដោយសារបែកអេក្រង់(ខូច) ។
នៅថ្ងៃទី៥ខែមីនា ឆ្នាំ២០២២ ជនសង្ស័យ និងវត្ថុតាងត្រូវបានអធិការដ្ឋាននគរបាលស្រុកបរកែវបង្កសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរីតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង