ឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ ឃួន ក្ដាម ចា-ប់-រំ-លោ-ភសេពសន្ធវះរហូតបានសំរេច ចំនួន៣ដង

្វាយរៀង ៖ ឃាត់ខ្លួននេះធ្វើឡើងនៅ ថ្ងៃទី០៥ខែមីនាឆ្នាំ២០២២ស្ថិតនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។ ជនសង្ស័យមានឈ្មោះឃួន ក្ដាម អាយុ៣២ឆ្នាំ ជនជាតិខ្មែ មុខរបរកម្មករ មានទីលំនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។
ចំណែកនារីរងគ្រោះមានឈ្មោះយ យ អាយុ៣១ឆ្នាំ មុខរបរកសិកររស់នៅភូមិសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
ឪពុកនារីរងគ្រោះ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា កូនស្រីរបស់គាត់ត្រូវបានឈ្មោះ ឃួន ក្ដាម ចាប់រំលោភសេពសន្ធវះរហូតបានសំរេច។
សមត្តតកិច្ចក៏បានចុះទៅកន្លែងកើតហេតុដើម្បីនាំខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលច្រកម្ទេសធ្វើការសាកសួរ ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយនារីខាងលើ បានចំនួន ០៣ ដងពិតប្រាកដមែន គឺស្មគ័្រចិត្តរៀងៗខ្លួន ពុំមានការចាប់បង្ខំឡើយ ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រកម្ទេស ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង