បុរសម្នាក់ ប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួល សង្ស័យខ្យល់គ បង្កការភ្ញាក់ផ្អើល
ភ្នំពេញ៖ កាលពី ថ្ងៃទី៦ខែមីនា ឆ្នាំ២០២២ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួលសង្ស័យខ្យល់គ ស្ថិតនៅចំនុចបន្ទប់ជួលគ្មានលេខ ក្នុងភូមិត្រពាំងរំចេកសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះឈួនសុគឿនភេទប្រុសអាយុ43ឆ្នាំមុខរបរយោធាឋានន្តរសក្កិ ថ្នាក់វរះសេនីត្រី
ទីលំនៅបច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ។
មុនពេលកើតហេតុ អ្នកជួលបន្ទប់ជិតគ្នាឆ្ងល់មិនឃើញបុរសជាជនរងគ្រោះចេញពីបន្ទប់ជួលសោះពេលនោះគាត់ក៏បានគោះទ្វាហៅតែមិនឆ្លើយទើបរុញទ្វាចូលឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើលរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង។
សមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ឆ័យបានឱ្យដឹងថាជនរងគ្រោះស្លាប់ដោយសារខ្យល់គរ(គាំងបេះដូង)
សពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕