បុរសម្នាក់បើករថយន្តកូរ៉េដឹកត្រីគេចពីឡំប្រឺតាឡើងលើសួនចែកទ្រូងផ្លូវ ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់រាបដល់ដី រីឯរថយន្តក្រឡាប់ ចាក់ត្រីចម្រុះរាប់តោនពេញផ្លូវ បណ្ដាលឱ្យតៃកុងរងរ.បួ.ស.ធ្ង.ន់ ចំណែកព្រូរ.ង.រ.បួ.ស.ស្រាល

ភ្នំពេញ: កាលពី យប់ថ្ងៃទី០៦ខែមីនាឆ្នាំ២០២២ នៅជិតវត្តឃ្មួញ តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀត បើករថយន្តកូរ៉េដឹកត្រីមួយគ្រឿងពាក់ស្លាកលេខកំពង់ឆ្នាំង3A-0744ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានបួងចង្កូត គេចពីឡំប្រឺតាមួយគ្រឿងមកខាងឆ្វេងដៃឡើងលើខឿនសួនចែកទ្រូងផ្លូវទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់រាបដល់ដី រីឯរថយន្តក្រឡាប់ផ្ងារជើងម្ខាងចាក់ត្រីចម្រុះរាប់តោនរាយពេញផ្លូវ និងបណ្ដាលឱ្យតៃកុងរថយន្តរបួសធ្ងន់ ចំណែកព្រូរងរបួសស្រាល។ ភ្លាមៗនោះរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ត្រីរាប់តោនដែលខ្ទាតរាយប៉ាយនៅលើថ្នល់ ត្រូវអ្នកនៅម្តុំនោះមករើសច្រកបាវយកទៅអស់៕

អត្ថបទដែលជាប់ទាក់ទង