បញ្ជូនខ្លួនជនសង្ស័យជនជាតិចិន៣នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២នេះ បញ្ជូនខ្លួនជនសង្ស័យជនជាតិចិន៣នាក់ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ជាប់ពាក់ព័ន្ធនឹងករណី ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅក្នុងក្រុម៥ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យជនជាតិចិនទាំង៣នាក់នេះត្រូវកម្លាំងនគរបាលឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្រុម៥ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន៤កញ្ចប់, កញ្ឆាក្រៀមចំនួន០១កញ្ចប់, ថ្នាំគ្រាប់អក្សរWY ចំនួន៦៩គ្រាប់, ថ្នាំដបពណ៌ទឹកមាសចំនួន២៨ដប, ថ្នាំគ្រាប់ពណ៌ប្រផេះចំនួន២គ្រាប់, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន២គ្រឿង, កាំភ្លើងខ្លីម៉ាក SIG SAUER មួយដើម, បំពង់ជក់ចំនួន២ដប, ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន, ទូរស័ព្ទចំនួន៧គ្រឿង និងរថយន្តមួយគ្រឿង។
ជនសង្ស័យទាំង៣នាក់នេះរួមនឹងវត្ថុតាងកំពុងត្រូវបានសាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង