ស្ត្រីម្នាក់និងជាម្តាយរបស់យុវតីរងគ្រោះ ប្តឹ.ង.ប្តី.របស់ខ្លួនពីបទ.លួ.ច.លា.ក់.រំ.លោ.ភ.សេ.ព.ស.ន្ថ.វៈកូនស្រីបង្កើតរបស់ខ្លួន ចំនួនពីរនាក់ បានសម្រេច

កោះកុងៈ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ស្ត្រីនោះឈ្មោះ ជ.ច.ណ អាយុ ៣៧ ឆ្នាំ មុខរបរលក់បន្លែ បានសម្រេចដាក់ពាក្យបណ្តឹង មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំអណ្តូងទឹក ពីករណីប្តីរបស់ខ្លួន បានលួចលាក់ បង្ខិតបង្ខំ កូនស្រីបង្កើត ចំនួនពីរនាក់ រំលោភសេពសន្ថវៈ ដោយសម្រេចជាច្រើនលើក កាលពីថ្ងៃទី៤ ខែមីនា កន្លងទៅ ទើបតែបែកការណ៍ ខណៈប្តីចិត្តអប្រិយ៍របស់ខ្លួន កំពុងរត់គេចខ្លួន ពីសំណាញ់ច្បាប់។
ម្តាយរបស់យុវតីរងគ្រោះ ខាងលើ មានកូនក្នុង បន្ទុកគ្រួសារ ចំនួន ប្រាំនាក់ / ស្រីបីនាក់ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលដ៏តូចលំបាក។
តាមការលើកឡើងរបស់ស្ត្រីនោះថា គាត់មិនអាចទ្រាំទ្រនឹងទម្ងន់ នៃការឈឺចាប់នេះទេ ដោយរៀបរាប់ខ្លីៗថាៈ កាលពីឆ្នាំ២០២១ យុវតី ដែលត្រូវឪពុកបង្កើតខ្លួនឯង ចាប់រំលោភច្រើនលើកនោះ ហើយថែមទាំគំរាមអារក សម្លាប់ចោល ទម្លាក់ទឹកព្រែកទៀត មានឈ្មោះ ដ.ត.ហ អាយុ១៥ឆ្នាំ និងឈ្មោះដ.ណ.វ អាយុ១០ឆ្នាំ។
អាជ្ញាធរសមត្ថកិច្ចស្រុក បង្ហាញការសោកស្តាយ ជាពន់ពេក ចំពោះមិនគួរឱ្យកើតមាន ក្នុងមូលដ្ឋាន ចំទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ដោយផ្តល់ជាថវិកា និងស្បៀងអាហារមួយចំនួន សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅ បានមួយចំណែក ក្នុងគ្រាមានអាសន្នអន់ក្រ។ ទន្ទឹមនោះ សមត្ថកិច្ចជំនាញ សន្យាថា នឹងតាមចាប់ខ្លួនបុរស ជាប្តី និងជាឪពុកចិត្តអប្រិយ៍ គ្មានសីលធម៌ មកផ្តន្ទាទោស ឱ្យខានតែបាន ទោះបីជាបុគ្គលសង្គមស្អប់មួយរូបនេះ រត់ទៅដល់ទីណាក៏ដោយ ក៏មិនអាចរួចពីសំណាញ់ច្បាប់បានឡើយ។
ថ្ងៃចុងក្រោយនេះ គេសង្កេតឃើញមានអំពើហិង្សា សម្លាប់រវាងប្តី និងប្រពន្ធ ផងដែរ នៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។ ឥឡូវ ក៏មានករណីឪពុករំលោភកូនស្រីខ្លួនឯង យូរឆ្នាំ ២ ករណីទៀត នៅស្រុកបូទុមសាគរ ដែលសបញ្ជាក់ថា ស្ត្រី និងកុមារី នៅតែជាជន ងាយរងគ្រោះបំផុត ពីក្រុមបុរសអគតិ បន្តរំលោភបំពាន យ៉ាងឃោឃៅ ខាងផ្នែករូបរាងកាយ ផ្លូវចិត្ត និងផ្លូវភេទ៕

អត្ថបទដែលជាប់ទាក់ទង