ក្រសួងសាធារណការនិងដឹកជញ្ជូន បានជួសជុលនិងពង្រីកផ្លូវជាតិលេខ ៤ ពីអង្គស្នួលដល់ស្រុកព្រៃនប់ បញ្ចប់ក្នុងរយៈពេល ៥ ឆ្នាំ

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានជួសជុល និងពង្រីកផ្លូវជាតិលេខ ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល និងបញ្ចប់នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានរយៈពេល ៥ ឆ្នាំ ចាប់ផ្ដើមពីខែធ្នូ ឆ្នាំ ២០២១ រហូតដល់ឆ្នាំ ២០២៦។
ជាគម្រោងពង្រីកផ្លូវ ដែលរាជរដ្ឋាភិបាលកម្ពុជាទទួលបានប្រាក់កម្ចីសម្បទានពីធនាគារពិភពលោក សម្រាប់ធ្វើការស្ថាបនា និងពង្រីកផ្លូវជាតិលេខ ៤ ដើម្បីបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ផ្លូវនេះនឹងពង្រីកពីផ្លូវចាក់កៅស៊ូទទឹង ៧ ម៉ែត្រ ទៅទទឹងចាក់កៅស៊ូ ១០ ម៉ែត្រ ពង្រីកស្ពានបេតុង និងលូចំនួន ៤៦ ទីតាំង ព្រមទាំងសាងសង់ស្ពានថ្មីចំនួន ៨ ទីតាំង ដើម្បីធានាដល់ការធ្វើចរាចរណ៍គ្រប់រដូវកាល ដែលឆ្នាំខ្លះត្រូវទឹកជន់លិចផ្លូវជាតិលេខ ៤៕

អត្ថបទដែលជាប់ទាក់ទង