ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១៩៨នាក់ (ករណីនាំចូល៤នាក់ និងសហគមន៍១៩៤នាក់), ជាសះស្បើយ៣៣៩នាក់ និងគ្មានអ្នកស្លា.ប់នោះទេ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន១៩៨នាក់ ក្នុងនោះករណីនាំចូលចំនួន៤នាក់ និងឆ្លងក្នុងសហគមន៍១៩៤នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៣៣៩នាក់ និងគ្មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩នោះទេ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៣,២៦៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៧,៦៨៣នាក់, ស្លាប់សរុបចំនួន ៣,០៤៣នាក់៕