ចាប់អារម្មណ៍នៅថ្ងៃនេះ បន្ទាប់ពីគេបានឃើញតារាបង្ហាញម៉ូត និងជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកដ៏មានប្រជាប្រិយលោក រ៉េន នីតារា បានបង្ហាញមុខនៅក្នុងប្រទេសថៃ
ប្រទេសថៃ៖ មិនមែនជារឿងចៃដន្យឡើយ ដែលតារារូបនេះធ្វើដំណើរទៅកាន់ទីនោះ ប៉ុន្តែមានរឿងមួយដែលបានជំរុញចិត្តលោកឲ្យទៅដល់ទីនេះ នឹងគោរពទៅដល់ការលះបង់ធំធេញរបស់តារាថៃរូបនេះចំពោះក្រុមគ្រួសារ។
ចាប់អារម្មណ៍នៅថ្ងៃនេះបន្ទាប់ពីគេបានឃើញតារាបង្ហាញម៉ូត និងជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកដ៏មានប្រជាប្រិយលោក រ៉េន នីតារា បានបង្ហាញមុខនៅក្នុងប្រទេសថៃនិងបានធ្វើដំណើរទៅកាន់តំបន់កំពង់ផែនៃទន្លេចៅប្រាយ៉ា ដែលជាទីតាំងពលរដ្ឋថៃយកបាច់ផ្កាដាក់ និងជាការបង្ហាញពីការកាន់ទុក្ខសពតារាថៃនាង Tangmo Nida ដែលបានទទួលមរណភាពកាលពីរាត្រីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ ២០២២។
ក្នុងនេះដែរអ្វីដែលជំរុញចិត្តលោកឲ្យទៅដល់ទីកន្លែងនោះ ដោយនាំយកផ្កាមួយបាច់ធំឧទិសជូនតារាសម្ដែងថៃ Tangmo គឺព្រោះតែលោក និងនាមានខ្សែជីវិតស្រដៀងគ្នា។ រូបនេះប៉ុន្មានសន្លឹកនេះបានធ្វើឱ្យគ្រប់គ្នាស្ញើចសរសើពីទំហំចិត្ត និងក្ដីស្រលាញ់ ចំពោះ Tangmo។ នៅក្នុងវីដេអូឃ្លីប រ៉េន នីតារា បង្ហាញពីសកម្មភាពធ្វើដំណើរយកផ្កា ដាក់ជូនចំពោះ Mo ជាមួយផ្ការាប់រយបាច់ផ្សេងទៀត។ ដំណើរដើមទងដែលបក់លោកទៅដល់ ថៃ គោរពវិញ្ញាព្រលឹង នាងបែបនេះក៏ដោយសារតែ នាងនិងលោកមានខ្សែជីវិតស្រដៀងគ្នា ហើយ តារា ក៏គោរពស្រលាញ់នារីរឹងមាំដឹងគុណឪពុកម្ដាយដូចជា តារាស្រីរូបនេះផងដែរ។ តារាប្រុសរូបនេះបានទម្លាយអំពីជីវិតលោកមិនខុសអ្វីពី តារាស្រីថៃរូបនេះ ទេ ពោលលោក និងនាងសុទ្ធតែធ្លាប់ភ្លក់រស ជាតិជីវិតប្រឹងធ្វើការ រកស៊ីគ្រប់សព្វបែបយ៉ាងដើម្បីលុយប្ដូរយកជីវិតលោកឪពុកជាទីគោរពស្រលាញ់ ។ រ៉េន នីតារា ថាចំណុចដំបូងគឺលោកកើតចេញពីអ្នកលក់ខោអាវ នាំចូលពីប្រទេសថៃ រហូតវិវត្តខ្លួនម្ដងបន្តិចបានប្រសើឡើង ដូច្នេះតារា និង Mo អ្នកទាំងពីរធ្លាប់ជួបរឿងដូចគ្នា និងបាត់បង់ឪពុកដូចគ្នា។ នេះគឺជាមូលហេតុដែលរ៉េន នីតារា ស៊ូធ្វើដំណើរឆ្លងប្រទេសនាំផ្កាជូនចំពោះ នាងបង្ហាញពីការ គោរពមនុស្សស្រីរឹងមាំ ដឹងគុណឪពុកកម្ដាយ។
គួរបញ្ជាក់ដេរថារហូតមកដល់ពេលនេះ គឺជាង១០ថ្ងៃហើយដែលសពរបស់តារាសម្តែងស្រីនាង Tangmo ត្រូវបានគេរកឃើញ ប៉ុន្តែរឿងពិតនៅពីក្រោយការធ្លាក់ទឹកចូលទន្លេចៅប្រាយ៉ាចាប់តាំងពីយប់ថ្ងៃទី២៤ ខែមីនានេះនៅមិនទាន់រកការពិតឃើញនៅឡើយខណៈដែលមនុស្សទាំង៥រូបដែលនៅលើទូកសុទ្ធតែត្រូវបានស្ថិតក្នុងការសង្ស័យនិងតាមដានពីសមត្ថកិច្ច៕