ឃាត់ខ្លួនមន្ត្រីអាវុធហត្ថខេត្តតាកែវមួយរូប ខណៈដែលមកចូលរួមកម្មវិធីបង្កក់កូនអ្នកស្គាល់គ្នា ស្រវឹងស្រាអួតកាំភ្លើងថ្មី យកភ្ជង់បំពង់កមិត្តភក្តិរាលកៃផ្ទុះបណ្តាលឲ្យស្លា.ប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ

ខេត្តកំពង់ស្ពឺ ៖ ហេតុការណ៍ផ្ទុះអាវុធរាលកៃនេះបានកើតឡើង កាលពី ថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០២២ នៅក្នុងកម្មវិធីកង្កក់កូន ស្ថិតនៅក្នុងភូមិក្រាំងទ្រា ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ជនសង្ស័យឈ្មោះ ផៃ បញ្ញា ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិកំពង់ទួល ឃុំ អន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (មុខរបរ ជាមន្ត្រីអាវុធហត្ថបម្រើការងារនៅ ខេត្តតាកែវ)។
ចំណែកជនរងគ្រោះឈ្មោះ អ៊ុច ភារុណ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ កសិកររស់នៅភូមិ ឃុំជាមួយគ្នា បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយបានស្លាប់ក្រោយពេលជនសង្ស័យដឹកតាមរថយន្តរបស់ខ្លួនយកទៅសង្គ្រោះនៅមន្ទីរពេទ្យកម្ពុជាសូវៀត (ពេទ្យរុស្សុី) ។
នៅមុនពេលកើតហេតុ គឺម្ចាស់កម្មវិធីបង្ក់កូន មានឈ្មោះ សៅ អ៊ឹង ភេទប្រុស អាយុ ៦០ឆ្នាំមុខរបរកសិករ រស់នៅភូមិក្រាំងទ្រា ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពេលផឹកស៊ីស្រវឹងទៅយកកាំភ្លើងមិនស្គាល់ម៉ាកមក ប្រលែងលេងជាមួយជនរងគ្រោះ ហើយយកកាំភ្លើងចេញពីក្នុងឡាន កៀកស្មារយកកាំភ្លើងភ្ជុងបំពងក ហើយក៏រាលកៃបាញ់ចំក បណ្តាលឱ្យរបួសធ្ងន់ ហើយជនបង្កបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យកម្ពុជាសូវៀត ( រុស្សុី) ក៏បានស្លាប់ ៕

អត្ថបទដែលជាប់ទាក់ទង