បុរសម្នាក់ ដុតផ្ទះរបស់ខ្លួនឯង បណ្ដាលឲ្យខ្ទេចទាំងស្រុង រួចរត់គេចបាត់ នៅសៀមរាប
សៀមរាប: នៅថ្ងៃពុធ ៧ កើត ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ម្ចាស់ផ្ទះឈ្មោះ ឈាន តក់ ភេទប្រុស អាយុ ៦៥ឆ្នាំ មុខរបរកសិករ (ជាបុរសពោះម៉ាយ) មានកូនចំនួន ៣នាក់ ស្រី១នាក់ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ។
o ការខូចខាត: ឆេះផ្ទះអស់ចំនួន០១ខ្នង ផ្ទះទំហំ ៨x៦ម៉ែត្រ ប្រក់ស័ង្កសីជញ្ជាំងស័ង្កសីក្រាលក្ដារ។
o អស់ទ្រព្យសម្បត្តិរួមមាន៖
o ស្រូវចំនួន ០៤ការ៉ុង (៣៥០គីឡូក្រាម) និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួន ។
o កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ របស់អធិការនគរបាលស្រុកអង្គរជុំ ពុំបានប្រើប្រាស់ទឹកទេដោយសារកម្លាំងប៉ុស្ថិ៍ និងកម្លាំងប្រជាការពារដោយប្រើប្រាស់ទឹកទុយោដងទឹកជះពន្លត់ ។
o មូលហេតុ: បណ្ដាលមកពីម្ចាស់ផ្ទះឈ្មោះ ឈាន តក់ ជាអ្នកដុត ព្រោះគាត់មានជំងឺប្រចាំកាយ (សរសៃប្រាសាទ) ក្រោយដុតផ្ទះក៏បានរត់គេចខ្លួនបាត់៕